Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់

ដោយ Pothe Thun
21/05/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាកាមដែលជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រី ប្រមាណ១០០នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់ បន្ទាប់ពីឆ្លងកាត់ការសិក្សាទាំងទ្រឹងស្ដី និងអនុវត្តជាក់ស្ដែង រយៈពេល២ថ្ងៃ ក្រោមការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិន PEACELAND និងកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ ខេត្តសៀមរាប។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ការទទួលបានការបណ្តុះបណ្ដាលនេះ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រី និងអ្នកពាក់ព័ន្ធនានា ដែលជាការលើកកម្ពស់បន្ថែមនូវមូលធនមនុស្សក្នុងមូលដ្ឋាន លើជំនាញគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ ខណៈដែលស្រុកបន្ទាយស្រី តែងតែមានករណីគ្រោះទឹកជំនន់ស្ទើតែរៀងរាល់ឆ្នាំ។ ការបណ្តុះបណ្ដាលនេះដែរ ក៏បានចូលរួមចំណែកក្នុងការអនុវត្តតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងចូលរួមបង្កើនកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិនថែមទៀតផង។

លោកអភិបាលស្រុក ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គបណ្តុះបណ្ដាលនៅពេលនេះ ត្រូវយកនូវបទពិសោធន៍ចំណេះដឹងពីការសិក្សានេះទៅស្វែងយល់ និងសិក្សាបន្ថែម ដើម្បីឈានឆ្ពោះទៅរួមគ្នាចូលរួមទប់ស្កាត់បាននូវហានិភ័យនានាដែលបង្កឡើងដោយគ្រោះទឹកជំនន់ក្នុងមូលដ្ឋាន។ ជាមួយនោះលោកក៏បានបង្ហាញក្ដីជឿជាក់ថា មិត្តចិននឹងនៅបន្តយកចិត្តទុកដាក់សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី សម្រាប់ការងារមនុស្សធម៌នានា ហើយរដ្ឋបាលស្រុក ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូក្នុងនាមជាបណ្តាក្រុងស្រុកនានារបស់ប្រទេសចិន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្ដាលនេះ ពួកគាត់ក៏បានបង្ហាញនូវក្ដីរីករាយដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្ដាលមួយនេះ ដែលជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ពួកគាត់ ក្នុងការចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ លើសកម្មភាពបង្ការ ត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពេលដែលមានគ្រោះទឹកជំនន់។ ក្នុងនោះពួកគាត់បានសំណូមពរដល់ប្រទេសចិន សូមបន្តជួយបើកវគ្គបណ្តុះបណ្ដលនេះបន្ថែមទៀត ព្រោះពួកគាត់គិតថា នៅតាមមូលដ្ឋានបើសិនជាមានមន្ត្រី និងអ្នកស្ម័គ្រចិត្ត រួមនឹងប្រជាពលរដ្ឋទូទៅបានយល់ដឹងច្រើនពីការងារនេះ វានឹងមានភាពល្អប្រសើរក្នុងការការពារខ្លួន និងជួយសង្គ្រោះអ្នកដទៃនៅពេលមានគ្រោះទឹកជំនន់ទៀតផង៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ លោក ធន់ ពូថេ

Tags: គ្រោះទឹកជំនន់ជួយសង្គ្រោះស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.