Tag: គ្រោះទឹកជំនន់

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បាន និងកំពុងបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេស ដែលនាំឱ្យមានទឹកជំនន់ជន់លិចផ្លូវក្នុងទីក្រុងស៊ីដនី ភ្លាមៗ ជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំប្រាប់ឱ្យប្រជាជនតាមទីតាំង ខ្លះ ជម្លៀសខ្លួន ដោយព្រមានថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនពេញមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។ ប្រជាជនដែលស្នាក់នៅមណ្ឌលថែទាំមួយ ត្រូវបានជម្លៀសចេញពេញមួយយប់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ បានជំរុញឱ្យប្រជាជនចំនួន ៥លាននាក់ក្នុងទីក្រុងស៊ីដនី ...

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រនិងរងផលប៉ះពាល់ពី ជំនន់ទឹកភ្លៀងនៅស្រុកស្រីស្នំ ខេត្ដសៀមរាប ចំនួន៤១៦គ្រួសារ បានទទួលអំណោយពីសប្បុរសជន ដោយអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកស៊ីអ៊ីវ ភួយ ថ្នាំពេទ្យ។ ពិធីនេះដែរប្រព្រិត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន ...

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ចំនួន ២៥ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកវ៉ារិន ដែលក្នុងមួយគ្រួសារទទួលបាន៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , អាវយឺត២ ...

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

កងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្តសៀមរាប គឺជាកម្លាំងស្នូលរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណី មានគ្រោះទឹកជំនន់ អាចកើតមានឡើយនៅពេលខាងមុខ នេះបើតាមការលើកឡើង លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងពិធីបិទវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម ភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប វី ...

កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់

កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់

ក្រុមសង្រ្គោះបន្ទាន់ និងកងកម្លាំងស្វ័យការពារជប៉ុនរាប់ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍នេះកំពុងតែមមាញឹក ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដី ខណៈមនុស្សរាប់សិបនាក់រួចទៅហើយបានស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធនានា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគខាងលិច និងភាគនិរតីប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានឲ្យដឹងថា លំនៅឋានប្រមាណជាង ...

គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

(ជប៉ុន)៖ ក្រុមអ្នកជួយសង្រ្គោះជប៉ុននៅថ្ងៃអង្គារនេះ កំពុងបង្កើន និងពន្លឿនកិច្ចខិត ខំប្រឹងប្រែង របស់ពួកគេ ក្នុងការស្វែងរក ក៏ដូចជាជួយសង្រ្គោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅភាគខាងលិចនៃប្រទេស ជាទីដែលមនុស្សយ៉ាងហោច ៥០នាក់ ត្រូវបាន គេរាយការណ៍ថាស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ...

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់

ក្រោយពីការឆ្លងផុតមហន្តរាយភ្លើងឆេះព្រៃនោះ ឧទ្យានជាតិរ៉េបថាល (Reptile) នៃប្រទេសអូស្ត្រាលីពេលនេះកំពុងតែប្រឈមមុខគ្រោះទឹកជំនន់វិញ ដែលត្រូវបានបង្កឡើងដោយប្រព័ន្ធសម្ពាធទាប មានឥទ្ធិពលភ្លាមៗមកលើតំបន់សួនសត្វមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។ ឧទ្យានជាតិ Reptile ស្ថិតនៅភាគខាងជើងទីក្រុងស៊ីដនី គឺជាជម្រកនៃជីវៈចំរុះច្រើនប្រភេទ នៅក្នុងប្រទេសអូស្ត្រាលី ហើយពេលនេះវាកំពុងប្រឈមមុខនឹងទឹកជំនន់កើនឡើង ដែលបង្ខំឲ្យប្រជាជន និងអ្នកបម្រើការងារនៅក្នុងនោះ ...

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៥ ខែកក្កដា បានប្រកាសថា គ្រោះទឹកជំនន់​បាន​វាយប្រហារ​តំបន់ និង​រដ្ឋ​ចំនួន ៨ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ដោយបាន​បង្ខំ​ឱ្យ​ប្រជាជន​ចំនួន ៩,៤២០​នាក់​ត្រូវ​ជម្លៀសចេញ​។​ ​ប្រធាន​នាយកដ្ឋាន លោក Daw Phyu Lei Lei Tun បាន​និយាយថា ទឹកជំនន់​នេះ​បានធ្វើឱ្យ​លិច​ផ្ទះសម្បែង​អស់​ជាច្រើន ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ដែល​កំពុង​រងគ្រោះ​។​ ...

Recommended

សូម Like និង Follow ពួកយើង