Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនាំយកថវិកា និងសម្ភារ: មួយចំនួន ប្រគល់ជូនដល់គ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប 

ដោយ Pothe Thun
05/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីពេលថ្មីៗនេះ មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀត រួមជាមួយព្រះរាជាគណ: ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈ មួយចំនួនទៀត នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង បាននិមន្តចុះសួរសុខទុក្ខ ដល់គ្រួសារមួយដែលសម្រាលកូនភ្លោះ៣នាក់ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង និងបាននាំទៅជាមួយនូវទេយ្យវត្ថុមួយចំនួនមាន អង្ករ ១០០គ.ក្រ, មី ៥កេះ, ទឹកបរិសុទ្ធ ២កេះ, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ១យួរ, ទឹកដោះគោ ៤កំប៉ុង, ស្ករស ៣គ.ក្រ, អំបិល ២គ.ក្រ, បច្ច័យ ៥៧០,០០០រៀល។ កូនលើកទី៣ ភ្លោះ ប្រុសទាំង៣នាក់ បានសម្រាលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដែលមានឪពុកឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ៣៣ឆ្នាំ ។គ្រួសារនេះមានមុខរបរធ្វើស្រែ មានកូនសរុបទាំងអស់៥នាក់ ស្រី១ប្រុស៤ ។ ឪពុកកូនភ្លោះ បង្ហាញនូវក្តីរំភើបរីករាយ និងត្រេកអរឥតឧបមានូវការយកចិត្តទុកដាក់សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃ ដែលបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយជាសម្ភារ: ថវិកា និងគ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ផងដែរ ខណ:ពេលមុនសម្រាលកូនទាំងបីនេះ គ្រួសារគាត់ពិតជាជួបការលំបាកផ្នែកជីវភាពពិតប្រាកដមែន ។

លោកចិន ទ្រា បានមានប្រសាសន៍ថា៖ ក្រោយពីកូនគាត់ទាំងបីសម្រាលរួចមក ក្រុមការងារសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត, សាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប នាំយកអំណោយជាសម្ភារ: និងគ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃទី០៤ខែសីហាឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន អង្ករចំនួន ៥០គ.ក្រ ,ទឹកដោះគោចំនួន ២កេស , ស្ករសចំនួន ៥គ.ក្រ , ក្រម៉ាចំនួន២ , សារ៉ុងចំនួន២ និងថវិកាចំនួន៥លានរៀល។

ព្រះគ្រូ សច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀតមានសង្ឃដីកាថា៖ អ្វីដែលជាគោលបំណងដ៏សំខាន់របស់មន្ត្រីសង្ឃ និងចៅអធិការជួបសួរសុខទុក្ខប្រាស្រ័យទាក់ទងជាមួយគ្រួសារមួយនេះ ដោយចង់ដឹងពីសុខភាពទារកទាំងបី និងសុខភាពមាតាក្រោយពីសម្រាលរួច រីឯសម្ភារ:ស្បៀងអាហារ និងថវិកាបន្តិចបន្តួចបានមកពីការចូលរួមពីមន្ត្រីសង្ឃសាលាគណខេត្ត និងព្រះចៅអធិការវត្តមួយចំនួន យកមកប្រគល់ជូននេះគឺជាការសួរសុខទុក្ខ និងបង្ហាញពីទឹកចិត្ត សណ្តោសមេត្តា ករុណា របស់ក្រុមព្រះសង្ឃជាមួយនឹងគ្រួសារដែលទើបសម្រាលកូនភ្លោះដល់ទៅ៣ ដោយសារកន្លងមកលឺថាមានការខ្វះខាតក្នុងជីវភាពជាពិសេសខ្វះទឹកដោះគោកូន។ មួយវិញទៀតគ្រួសារដែលទើបតែសម្រាលកូនរួចនេះ ស្វាមី មិនអាចចេញទៅប្រកបរបរ និងធ្វើស្រែបានដូចធម្មតានោះទេ គឺត្រូវនៅមើលថែទាំងកូន និងភរិយាកំពុងសសៃខ្ចី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គ ក៏បានលើកទឹកចិត្តដល់មា្តយឪពុកទារកឱ្យយកចិត្តទុកដាក់គិតគូពីសុខភាពជាចម្បង ការបរិភោគត្រូវមានអនាម័យជាដើមផង ដើម្បីឱ្យទារកលូតលាស់បានល្អលើសពីនេះ ក៏មិនត្រូវភ្លេចការពារពីការឆ្លងនៃជំងឺកូវីដ-១៩នោះឡើយ គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ៣ការពារ និង៣កុំរបស់រាជរដ្ឋាភិបាល គឺ “៣ការពារ” ទី១ដោយការពាក់ម៉ាស់ ២/លាងសំអាតដៃឱ្យបានញឹកញាប់ ៣) រក្សា គម្លាតសុវត្ថិភាពសង្គមបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា និង”៣កុំ” គឺកុំទី១ កុំចូលទៅទីកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Tags: កូនភ្លោះ ៣នាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្ឃ ក្រុងសៀមរាប រួមនឹងសប្បុរសជន នាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤៥គ្រួសារ នៅឃុំមោង ស្រុកស្រីស្នំ 

មន្ត្រីសង្ឃ ក្រុងសៀមរាប រួមនឹងសប្បុរសជន នាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤៥គ្រួសារ នៅឃុំមោង ស្រុកស្រីស្នំ 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.