Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃ ក្រុងសៀមរាប រួមនឹងសប្បុរសជន នាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤៥គ្រួសារ នៅឃុំមោង ស្រុកស្រីស្នំ 

ដោយ Pothe Thun
06/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីសង្ឃ ក្រុងសៀមរាប ខេត្តសៀមរាប និមន្តដឹកនាំដោយព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះធម្មធរគណខេត្តសៀមរាប ជាព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តវប្រាសាទរង្សី ហៅវត្តថ្មី ក្នុងក្រុងសៀមរាប និងមន្ត្រីសង្ឃ រួមនឹងសប្បុរសជន បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងមានជីវភាពខ្វះខាតប្រចាំថ្ងៃ ចំនួន ៤៥គ្រួសារ នៅភូមិល្វា និងភូមិកំបោរ ឃុំមោង ស្រុកស្រុកស្រីស្នំ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ មីចំនួន ១កេស, អង្ករចំនួន ២០គ.ក្រ, ទឹកស៊ីអុីវចំនួន ១យួរ, ទឹកត្រីចំនួន ១យួរ និងបច្ច័យចំនួន ១ម៉ឹនរៀល ។ នៅក្នុងពិធីប្រគល់អំណោយនោះ ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកស្រីស្នំ ដឹកនាំដោយលោកស្រី ចាន់ សួយ អភិបាលរងស្រុក មន្ត្រីសាលាស្រុក និងអាជ្ញាធរឃុំមោង ។

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង មានសង្ឃដីកា ថា អំណោយទាំងនេះ បានមកពីសទ្ឋាជ្រះថ្លារបស់ឧបាសក ឧបាសិកា ពុទ្ធបរិស័ទជិតឆ្ងាយ យកមកប្រគេនដល់ព្រះសង្ឃ រយ:កាលកន្លងមក ហើយព្រះសង្ឃលៃលកសន្សំទុក ដើម្បីសម្រាប់ធ្វើការចែករំលែកជូនដល់គ្រួសារជួបការលំបាកក្នុងជីវភាព នៅគ្រប់ទីកន្លែង ជាក់ស្តែងពេលនេះ បានបន្តយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅឃុំមោងនៅផ្ទាល់ផងដែរ។ ព្រះអង្គបានបន្តសង្ឃដីកាថា សកម្មភាពនេះ គឺជាការឆ្លើយតបទៅនឹង សេចក្តីត្រូវការចាំបាច់ និងការចូលរួមសម្រាលទុក្ខលំបាកមួយរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។ ព្រះអង្គឡាច លាង បន្តសង្ឃដីកាទៀតថា ទុក្ខលំបាក ភាពខ្វះខាតរបស់ពុទ្ធបរិស័ទ ក៏ដូចជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពីព្រោះថា ព្រះសង្ឃទទួលបានការគាំទ្រគ្រប់បែបយ៉ាងរួមទាំងចង្ហាន់ផងដែរ ក៏ដោយសារពុទ្ធបរិស័ទចំណុះជើងវត្ត ។ ព្រះអង្គបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ ការពារខ្លួនកុំឲ្យបន្តមានឆ្លងជំងឺកូវីត-១៩ នេះតទៅទៀត ជាពិសេសត្រូវអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងនាមអាជ្ញាធរស្រុក លោកស្រី ចាន់ សួយ បានក្រាបបង្គំថ្វាយ អំណរព្រះគុណ ដល់ព្រះតេជគុណឡាច លាងនិងសប្បុរសជន ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មកជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកស្រីស្នំនាពេលនេះ ដើម្បីការជួយសម្រាលជីវភាពដល់គ្រួសារទីទ័លក្រ ក្នុងវិបត្តិ នៃជំងឺកូវីដ-១៩។ អំណោយមនុស្សធម៌នេះ ជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតគឺអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយ:ពេលផងដែរ ។ លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរស្រុកមានលទ្ធភាព ផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ក្នុងការជួយសម្រាលទុក្ខលំបាកនៅក្នុងវិបត្តិជំងឺកូវីដ-១៩នេះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រភព:រដ្ឋបាលស្រុកស្រីស្នំ កែសម្រួលដោយ លីវសុខុន!!!

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍

ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.