Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វើការពិនិត្យមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយ:ពេល ៣ខែម្តង

ដោយ Pothe Thun
06/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៏ជម្រាបជូនដល់ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ គួរធ្វើការពិនិត្យបូកសរុបមើល តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង ដោយកិច្ចការងារនេះ ធ្វើការបូកសរុបរយ:ពេល៣ខែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយជាក្រុមដែលពិនិត្យមើលតែពីដំណឹងដែលបំពុល ព័ត៌មានដែលមិនពិត បំភ្លៃសង្គម គឺខុសពី គណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ហើយគោលបំណងនៃការបង្កើតគណ:កម្មការនេះឡើង គឺដើម្បីជាការលើកនូវតំលៃសីលធម៌ និងតំលៃតួនាទីសង្គម របស់អ្នកសារព័ត៌មានឡើងវិញ។ សម្រាប់ទៅថ្ងៃខាងមុខរាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅហើយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។ ជាមួយនេះ គណ:កម្មការក៏មិនមែនវាយតំលៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ហើយក៏មិនមានសិទ្ធិដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលើកតម្កើង វិជ្ជាជីវ:សារព័ត៌មាន លើកតម្កើងតួនាទីសារព័ត៌មាននៅក្នុងសង្គម។

សម្រាប់ដំណើរការនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូន ពីលទ្ធផលសំខាន់ៗមួយចំនួន ដែលបណ្តាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ សម្រេចអនុវត្តន៏បានក្នុង១សប្តាហ៏កន្លងមកនេះ និងបានលើកពីផែនការសកម្មភាពការងារ ដែលត្រូវបំពេញនៅសប្តាហ៍បន្តបន្ទាប់ទៅមុខទៀត អោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមទិសដៅរបស់ខ្លួនដែលបានដាក់ចេញ ដើម្បីឆ្លើយតប ទៅនិងប្រសិទ្ធិភាពការងារនៃក្រសួងព័ត៌មាន។ ជាមួយនេះបណ្តាអគ្គនាយកដ្ឋានទូរទស្សន៏ជាតិម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ត្រៀមបន្តធ្វើការផលិត កម្មវិធីផ្សាយរបស់ខ្លួនអោយកាន់តែសំប្បូរបែបបន្ថែមទៀត ដើម្បីទាក់ទាញអ្នកស្តាប់ អ្នកទស្សនា អ្នលអានបានកាន់តែច្រើនបន្ថែមទៀត។ កិច្ចប្រជុំក៏បានធ្វើការពិនិត្យលើវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកាខាងមុខនេះ ព្រមទាំងបានពិនិត្យដោះស្រាយទៅលើបញ្ហាមួយចំនួនដែលនៅសេសសល់ ហើយពន្លឿនក្នុងការរៀបចំអោយបានរួចរាល់ សម្រាប់ត្រៀមលក្ខណ:ផ្សព្វផ្សាយព្រឹត្តការណ៍ដ៏មានសារសំខាន់សម្រាប់ជាតិនេះផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើរលំសង្កត់បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍

ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរសង្កាត់គោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពភរិយារបស់ប្រជាការពារភូមិខ្វៀន ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើកបញ្ហានានា ដែលរដ្ឋបាលខេត្តបានអនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២១ 

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើកបញ្ហានានា ដែលរដ្ឋបាលខេត្តបានអនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២១ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.