Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើកបញ្ហានានា ដែលរដ្ឋបាលខេត្តបានអនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២១ 

ដោយ Pothe Thun
06/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើកបញ្ហានានា ដែលរដ្ឋបាលខេត្តបានអនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២១ 
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអាណត្ដិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លូន ដើម្បីលើកឡើងពីបញ្ហាប្រឈម មួយចំនួននៅក្នុងខេត្ដនេះ ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ ស្ថានប័ណពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តមួយចំនួនលើកឡើងពីបញ្ហាប្រឈមមួយចំនួនរួមមាន ការជួសជុលកំណាត់ផ្លូវជាតិលេខ៦ពីស្ដុបសុខា ដល់វង្វង់មូលព្រលានយន្ដហោះអន្ដរជាតិសៀមរាប ការដាក់ស្លាកសញ្ញាចរាចរណ៍នៅគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ការធ្វើអត្ដសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋអោយទាន់តម្រូវការរបស់ប្រជាពលរដ្ឋ និងលើកឡើងពីការព្យាបាលជំងឹកូវីដ-១៩ ជាសះស្បើយហើយ មានការរើជំងឺឡើងវិញ ។ ក្នុងការលើកឡើងពីបញ្ហាទាំងនេះ ក៏មានការឆ្លើយបំភ្លឺភ្លាមៗពីមន្រ្តីជំនាញជូនះអង្គប្រជុំផងដែរ ។

ឯកឧត្ត ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍លើកឡើងថា ការលើកយកបញ្ហាទាំងអស់នេះដាក់ចូលក្នុងកិច្ចប្រជុំគឺជាយោបល់ល្អៗ ដើម្បីរួមគ្នាដោះស្រាយស្វែងរកការរីកចម្រើនសម្រាប់ខេត្តរបស់យើង។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងពីការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ឲ្យបានល្អប្រសើរ និងគ្រប់គ្នា ដើម្បីត្រៀមបើកសាលារៀនឡើងវិញ។ ការត្រៀមបើកសាលារៀនឡើងវិញនេះ តម្រូវឲ្យ កុមារ និងយុវវ័យ ត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់គ្នាមុន ទើបអនុញ្ញាតឱ្យចូលរៀនឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមចូលរួម នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានការការពារជាពិសេសគឺ.៣.ការពារ .៣.កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ ជាកំហិត។ ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ ទៅលើប្រជាពលរដ្ឋណាប្រព្រឹត្តខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ជំងឹកូវីដ-១៩។ ឯកឧត្ដម ក៏បានស្នើសុំ ដល់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹកនៅបឹងទន្លេសាបផងដែរ ដែលឯកឧត្ដមថា សមត្ថកិច្ចត្រូវអនុវត្ដតាមផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋណាកាប់ឆ្កាព្រៃលិចទឹក ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន និងចាប់ខ្លួនមេខ្លោងយកមកសាកសួរឱ្យខាងតែបាន។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ដសៀមរាបអាណត្ដិទី៣នេះ មានរបៀបវារ:ចំនួន រួមមាន៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៤- ពិនិត្យ ពិភាក្សានិងអនុម័តលើសំណើរសុំបន្ដអាណត្ដិទី២ របស់អភិបាលរងក្រុងស្រុកចំនួន១៧រូប។ ៥-បញ្ហាផ្សេងៗ ៕

អត្ថបទ និងរូបភាព:លោកបូ សាវី កែសម្រួលដោយលីវ សុខុន!!!

 

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប និងទទួលអំណោយម៉ាស ថ្នាំបុរាណចិន និងរបាំងមុខ ពីប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល តំណាងទូរទស្សន៍ខេត្តយូណាន ប្រទេសចិន

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប និងទទួលអំណោយម៉ាស ថ្នាំបុរាណចិន និងរបាំងមុខ ពីប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល តំណាងទូរទស្សន៍ខេត្តយូណាន ប្រទេសចិន

ចិន បង្ហាញជំហរជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅប្រទេសហ្គីណេ

ចិន បង្ហាញជំហរជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅប្រទេសហ្គីណេ

មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់

មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.