Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប និងទទួលអំណោយម៉ាស ថ្នាំបុរាណចិន និងរបាំងមុខ ពីប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល តំណាងទូរទស្សន៍ខេត្តយូណាន ប្រទេសចិន

ដោយ Pothe Thun
07/09/2021
នៅក្នុង ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងទូរទស្សន៍ខេត្តយូណាន បាននាំយកនូវអំណោយជា ម៉ាស របាំងមុខ និងថ្នាំបុរាណចិន មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន ។

ឆ្លៀតនៅក្នុងឱកាសនោះ លោក HUANG JIANG បានគោរពថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេស ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើអោយក្រុមហ៊ុនយូណាន់ បានដំណើរការដោយរលូន តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន។ ជាមួយនេះលោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា រួមមានគម្រោងប្រពន្ធ័ 5G ក្នុងវិស័យទូរទស្សន៏ និងទូរគមនាគមន៏ គម្រោងប្រពន្ធ័ OTT គម្រោងសាងសង់អគារមជ្ឍមណ្ឌលព័ត៌មានមេគង្គឡាងឆាន គម្រោងថ្នាលទូរទស្សន៏ជាតិ និងគម្រោងការថតផ្សាយទូរទស្សន៏ប្រភេទ HD 4K HK សម្រាប់ដំណើរការកម្មវិធីកីឡាស៊ីហ្គេម នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខ។ ទាក់ទងបញ្ហានេះ ខាងក្រុមហ៊ុនយូណាន់ ស្នើសុំអោយ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជួយជម្រុញអោយមានកិច្ចសហការជាមួយផ្នែកពាក់ពន្ធ័របស់កម្ពុជា ដើម្បីអាចអោយក្រុមហ៊ុនធ្វើបទបង្ហាញជូនពីអ្វីដែលក្រុមហ៊ុន មានក្នុងកិច្ចការថត យករូបភាពនៃទិដ្ឋភាព កីឡាស៊ីហ្គេម ក៏ដូចជាកីឡាផ្សេងៗទៀត។

សម្រាប់កិច្ចការងារនេះ ឯកឧត្តម ខៀវ កាញារីទ្ធ នឹងជម្រាបទៅ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាអនុប្រធានអចិន្ត្រៃយ៏ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដើម្បីអាចអោយក្រុមហ៊ុន យូណាន់ បានទៅជួប និងពិភាក្សាគ្នាលើជំនាញថតផ្សព្វផ្សា នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងអំណរ គុណចំពោះ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងទូរទស្សន៍ខេត្តយូណាន ដែលបានជួយឧបត្ថម្ភម៉ាស ចំនួន១៥.០០០ម៉ាស របាំងមុខចំនួន៤០០ ព្រមទាំងថ្នាំចិន LIAN HUA QINGWEN ចំនួន ២០០ប្រអប់ ដើម្បីចែកជូន មន្ត្រីរាជការក្រសួងព័ត៌មាន។ សូមលោកប្រធានក្រុមហ៊ុន ទទួលបានជោគជ័យក្នុងមុខរបរ និង ប្រកបដោយពុទ្ឋពរទាំង បួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Tags: Cambodia Digital TV Co.Ltdក្រសួងព័ត៌មានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន បង្ហាញជំហរជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅប្រទេសហ្គីណេ

ចិន បង្ហាញជំហរជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅប្រទេសហ្គីណេ

មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់

មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់

ចំនួនអ្នកស្លាប់កើនឡើងដល់ ១២នាក់ ក្នុងការវាយប្រហាររបស់ក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

ចំនួនអ្នកស្លាប់កើនឡើងដល់ ១២នាក់ ក្នុងការវាយប្រហាររបស់ក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.