Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់

ដោយ Pothe Thun
07/09/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មេដឹកនាំចលនាតស៊ូនៅជ្រលងភ្នំ Panjshir នៃប្រទេសអាហ្វហ្គានីស្ថានបានអំពាវនាវឱ្យមាន «ការបះបោរជាតិ» ប្រឆាំងនឹងពួកតាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅយប់ថ្ងៃចន្ទនេះ។

នៅក្នុងសារជាសំឡេងផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មេបញ្ជាការរណសិរ្សតស៊ូជាតិ (NRF)លោក Ahmad Massoud បាននិយាយថា «មិនថាអ្នកនៅខាងក្នុងឬខាងក្រៅ ខ្ញុំសូមអំពាវនាវឱ្យអ្នកចាប់ផ្តើមការធ្វើបះបោរជាតិ ដើម្បីសេចក្តីថ្លៃថ្នូរ សេរីភាព និងវិបុលភាព នៃប្រទេសរបស់យើង»។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះថា តំបន់ជ្រលងភ្នំនៃខេត្ត ផាន់ហ្សៀរ (Panjshir) ត្រូវបានរំដោះទាំងស្រុងហើយ ពីក្រុមរណសិរ្សតស៊ូជាតិ (NRF) ហើយប្រការនេះមានន័យថា ទឹកដីអាហ្វហ្កានីស្ថានទាំងមូល លែងមានតំបន់ប្រឈមមុខនឹងសង្គ្រាមទៀតហើយ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

ការប្រកាសជោគជ័យទាំងស្រុង ដោយក្រុមតាលីបង់នៅថ្ងៃចន្ទនេះ បានកើតមានឡើងស្របពេលដែលមន្ត្រីការទូតសហរដ្ឋអាមេរិក ទើបចាកចេញទៅកាន់ប្រទេសកាតា ដើម្បីព្យាយាមស្វែងយល់ស្ថានការណ៍ទូទៅ និងដោះស្រាយបញ្ហាដែលនៅសល់នានា បន្ទាប់ពីការដកកងទ័ពអាមេរិកទាំងស្រុង ចេញពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាការបិទបញ្ចប់វត្តមានរយៈពេល ២០ឆ្នាំនោះ។

សម្រាប់ជ្រលងយុទ្ធសាស្ត្រ Panjshir ស្ថិតនៅក្នុងខេត្ត Panjshir ភាគឦសានទីក្រុងកាប៊ុល គឺជាទីតាំងតែមួយគត់ ដែលមិនព្រមចុះចាញ់នោះឡើយ ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ តំបន់នេះធ្លាប់ជាជម្រកនៃប្រជាជនអាហ្វហ្កានីស្ថាន និងកងទ័ពរបស់រដ្ឋាភិបាលមុន ដែលមិនព្រមចុះចូលនឹងតាលីបង់ ទោះបីជាក្រុមតាលីបង់ធានាថា នឹងធ្វើការរួបរួមគ្នាវិញ ដោយសន្តិវិធីយ៉ាងណាក៏ដោយ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំនួនអ្នកស្លាប់កើនឡើងដល់ ១២នាក់ ក្នុងការវាយប្រហាររបស់ក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

ចំនួនអ្នកស្លាប់កើនឡើងដល់ ១២នាក់ ក្នុងការវាយប្រហាររបស់ក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅសង្កាត់ស្វាយដង្គំ

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅសង្កាត់ស្វាយដង្គំ

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងនៅស្រុកពួក ខណៈស្ពានចាស់មានសភាពទ្រុឌទ្រោម

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងនៅស្រុកពួក ខណៈស្ពានចាស់មានសភាពទ្រុឌទ្រោម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.