Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅសង្កាត់ស្វាយដង្គំ

ដោយ Pothe Thun
07/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដឹកនាំដោយលោក សឹង្ហ សំរឹទ្ឋិ អនុប្រធានសមាគម រួមជាមួយសមាជិក សមាជិកា នៃសមាគម បាននាំយកអំណោយជាស្បៀងអាហារមួយចំនួន ផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ មកពីភូមិចំនួន៦ ក្នុងចំណោមភូមិចំនួន១៤ នៃសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្គរ១០គីឡូក្រាម , មី១កេស , ទឹកសុទ្ធ ១កេស , ទឹកត្រី៣ដប , ទឹកស៊ីអ៊ីវ៣ដប , ស្ករសកន្លះគីឡូក្រាម និងសាប៊ូដុសខ្លួន១ដុំ ។
ពិធីនេះបានប្រាព្ឋឡើងនៅក្នុងបរិវេណវត្តចក ស្ថិតក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោមអធិបតី ពីលោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីនៃរដ្ឋបាលក្រុង រួមទាំងអាជ្ញាធរសង្កាត់ និង ភូមិផងដែរ ។
លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមនចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ អំណោយទាំងនេះបានមកពីការកៀរគរ និងចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាក្នុងសមាគម សម្រាប់ទុកបម្រុងចែករំលែកជូនដល់គ្រួសារតាមមូលដ្ឋានានា ដែលកំពុងជួបប្រទះនូវការខ្វះខាតជាក់ស្តែង ហើយតាមរយៈនៃកិច្ចសហការផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការស្រង់ទិន្នន័យច្បាស់លាស់ ដោយជ្រើសរើសយកតែគ្រួសារណាដែលជួបការលំបាកខ្វះខាតជាក់ស្តែង ខណៈកន្លងមក សមាគមបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ក្នុងការផ្ដល់អំណោយជូនដល់អាជ្ញាធរខេត្ត , អាជ្ញាធរក្រុង ស្រុក និងឃុំសង្កាត់ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណងពីការរួមសាមគ្គីគ្នា និង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ។
ថ្លែងប្រសាសន៍ក្នុងឱកាសនោះ លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះទឹកចិត្តដ៏ឧត្តុង្គឧត្តម របស់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប ដែលបាននាំយកអំណោយមកប្រគល់ជូនគ្រួសារខ្វះខាតផ្នែកជីវភាព ទាំងពេលនេះក៏ដូចជាកន្លងមក ក្នុងពេលដែលពលរដ្ឋក្នុងតំបន់នេះកំពុងប្រឈមជាមួយការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយនេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលក្រុង រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ ក្នុងការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ។
លោក នួន ពុទ្ឋារ៉ា មានប្រសាសន៍ទៀតថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានខិតខំក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីការលំបាក និងការរស់នៅប្រកបដោយសុខសន្តិភាព និងសេរីភាព ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈនៃការស្វែងរកវ៉ាក់សាំងមកពីបណ្តាប្រទេសនានា សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រួមជាមួយនឹងការខិតខំបន្តកិច្ចអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនឥតឈប់ឈរ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក្តី ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ក្នុងក្រុងសៀមរាប ឱ្យប្រុងប្រយ័ត្ននិងគិតគូរពីសុខភាពឱ្យបានខ្ពស់ ចៀសវាងឆ្លងជំងឺផ្សេងៗនារដូវវស្សានេះ ជាពិសេសការការពារការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និង ការអនុវត្តតាមវិធានការ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tags: ​គ្រួសារ​ក្រីក្រ​យុវជនកម្ពុជា (ក្រុម១៥៧)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងនៅស្រុកពួក ខណៈស្ពានចាស់មានសភាពទ្រុឌទ្រោម

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងនៅស្រុកពួក ខណៈស្ពានចាស់មានសភាពទ្រុឌទ្រោម

ឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ត្រូវបានដុតកំទេច

ឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាងមួយតោន ត្រូវបានដុតកំទេច

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.