Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ដោយ Pothe Thun
07/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមប្រពន្ធ័វីដេអូ បញ្ជូនរូបភាព និងសំឡេង កម្មវិធី ZOOM ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប , លោកស្រីយូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប និង ប្រតិភូតំណាងក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារ មកពីបណ្ដាស្ថាប័ន មន្ទីរ អង្គភាព អភិបាលរងក្រុង ស្រុកទទួលបន្ទុកស្ត្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ ព្រោះថា ខេត្តសៀមរាប ជាខេត្តដែលនាំមុខគេក្នុងវិស័យទេសចរណ៍ ដូច្នេះការរំលោភបំពានពាក់ព័ន្ធនឹងយេនឌ័រនេះក៏កើតមានដែរ ដែលការណ៍នេះ យើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យមានភាពល្អប្រសើរ ។

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា កន្លងមក ខេត្តសៀមរាប ត្រូវបានក្រសួងកិច្ចការនារីជ្រើសរើសជាខេត្តគំរូ នៅក្នុងការទប់ស្កាត់អំពើហង្សាពាក់ព័ន្ធនឹងយេនឌ័រនេះ ដូច្នេះដើម្បីរក្សាបាននូវកិត្តិនាមនេះ តាមរយៈនៃកិច្ចប្រជុំនេះ សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ , ការរំលោភផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១២របស់ខេត្ត ត្រូវរៀបចំឲ្យមានក្រុមការងារនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រដ្ឋបាល​ខេត្ត​សៀមរាបអំពើហិង្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប នាំទេយ្យទានប្រគេនព្រះចៅអធិការវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង

មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប នាំទេយ្យទានប្រគេនព្រះចៅអធិការវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិកឥស្លាមនៅស្រុកសូទ្រនិគម ដែលសមាជិកគ្រួសារចំនួន១៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិកឥស្លាមនៅស្រុកសូទ្រនិគម ដែលសមាជិកគ្រួសារចំនួន១៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.