Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

ដោយ Pothe Thun
15/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្តសៀមរាប គឺជាកម្លាំងស្នូលរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណី មានគ្រោះទឹកជំនន់ អាចកើតមានឡើយនៅពេលខាងមុខ នេះបើតាមការលើកឡើង លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងពិធីបិទវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម ភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប វី អាយ ភី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

លោកអភិបាលរងខេត្ត បានឲ្យនិយមន័យគ្រោះទឹកជំនន់នាពេលនេះ ថាជា ភេវរករធម្មជាតិដ៏កាចសាហាវ ស្របពេលភេរវករថ្មី បាននឹងកំពុង វាយលុកជាសកលនៅលើពិភពលោក គឺជំងឺកូវីដ១៩ ដែលទាំងនេះសុទ្ធតែចូលរួមបង្ក នូវផលប៉ះពាល់ធ្ងន់ធ្ងន់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ ក្នុងកាលៈទេសៈនេះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវត្រៀម ក្នុងការបង្ក្រាប និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ មិនថាជាភារវកម្មបង្កដោយមនុស្ស ឬធម្មជាតិឡើយ ដើម្បីធ្វើយ៉ាងណា បញ្ចៀសឲ្យបាននូវផលប៉ះពាល់ធ្ងន់ធ្ងរ និងបាត់បង់ជីវិតជាដើម។

បន្ថែមពីនោះ លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញនេះ វាមិនត្រឹមតែជាលំហាត់ពង្រឹងកាយសម្បទារបស់កងកម្លាំងសមត្ថកិច្ច ឲ្យរឹងមាំប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាការពង្រឹងបន្ថែមលើជំនាញ ដោយស្របតាមបរិបទដ៏សំខាន់ផងដែរ គឺការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ពិតណាស់ថា សៀមរាបអង្គរ គឺជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ទាក់ទាញ នៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ប៉ុន្តែសន្តិសុខគឺជាអាហារបំប៉នដ៏ចាំបាច់ សម្រាប់ការពង្រឹង និងពង្រីកវិសាលភាពនៃវិស័យទេសចរណ៍។ ទន្ទឹមនេះដែរ អសន្តិសុខ វាជាសត្រូវស្លាប់រស់នៃវិស័យទេសចរណ៍ ភ្ញៀវទេសចរ មិនអាចស្នាក់នៅ ក្នុងតំបន់ដែលមានអសន្តិសុខនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរបាយការណ៍ របស់ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា៖ វគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែប វី អាយ ភី ត្រូវបានគាំទ្រដោយអគ្គស្នងការដ្ឋាននគរបាលជាតិ មានកម្លាំងជំនាញជាសិក្ខាកាម១៣៥នាក់ ប្រើប្រាស់រយៈពេលហ្វឹកហាត់១០ថ្ងៃ ដែលមានក្រុមគ្រូបង្គោល មកពីការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។ វិញ្ញាសារសំខាន់ៗនោះ គឺការទប់ទល់ រុញច្រាន ព័ទ្ធចាប់ហ្វូងបាតុករ សម្រុកចូលកម្ទេចចាប់ខ្លួនក្រុមភេរវករ រំដោះចំណាប់ខ្មាំង ចាប់ខ្លួនមុខសញ្ញាក្នុងអាគារ បញ្ជូនជនល្មើសទៅកាន់កន្លែងមានសុវត្ថិភាព ដើម្បីបញ្ជៀសការប្រឆាំងតវ៉ាផ្សេងៗ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: កងកម្លាំងសមត្ថកិច្ចគ្រោះទឹកជំនន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពអ៊ឺរ៉ុបផ្ដល់ថវិកា២លានអឺរ៉ូ សម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនៅកម្ពុជា

សហភាពអ៊ឺរ៉ុបផ្ដល់ថវិកា២លានអឺរ៉ូ សម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនៅកម្ពុជា

ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកស្រីស្នំ ស្របពេលប្រទេសថៃ ជូនដំណឹងពីការទម្លាក់ទឹកមកប្រទេសកម្ពុជា

ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកស្រីស្នំ ស្របពេលប្រទេសថៃ ជូនដំណឹងពីការទម្លាក់ទឹកមកប្រទេសកម្ពុជា

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.