Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត

ដោយ Pothe Thun
16/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាព បញ្ហាប្រឈម និង តម្រូវការនានានៅមន្ទីរ និងរដ្ឋបាលស្រុកមួយចំនួន , ឯកឧត្ដម ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានមន្ទីរ និង មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ជាច្រើនរូប ។

ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងយល់អំពីបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើការ វិស័យព័ត៌មាននៅខេត្តសៀមរាប ប្រពឹត្តទៅបានដោយជោគជ័យប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌ និងមានផលប្រយោជន៍ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសង្គមជាតិ ។

ឯកឧត្ដម លីវ សុខុន មានប្រសាសន៍បន្ថែមថា ដោយមានការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត អភិបាលក្រុងស្រុក ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និង អង្គការក្រៅរដ្ឋាភិបាល រួមជាមួយនឹងការខិតខំប្រឹងប្រែង អនុវត្តនូវភារកិច្ចស្នូលរបស់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តជាប់ជាប្រចាំផងនោះ បានធ្វើឲ្យវិស័យព័ត៌មានក្នុងខេត្តសៀមរាប មានការរីកចម្រើន និង ទទួលបានជោគជ័យជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋសភាអាណត្តិទី៦ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពោរពេញដោយបញ្ញាញាណភ្លឺស្វាងដ៏ឧត្តុង្គឧត្តម ដែលដឹកនាំប្រទេសជាតិ មានការរីកចម្រើលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានផងដែរ ពិសេសជាងនេះទៀតនោះ ភាពសុខសាន្តរបស់ប្រទេសជាតិទាំងស្រុងរយៈពេលជាងម្ភៃឆ្នាំកន្លមកនេះ «សូមអរគុណ សន្តិភាព» ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្តរបស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ មន្ទីរសម្រេចបាន ៖ ចុះយកព័ត៌មាន បានចំនួន៤.៨៤០លើក ផលិតអត្ថបទព័ត៌មានបានចំនួន៤.៨៤០ អត្ថបទ , ផ្សាយតាមស្ថានីយវិទ្យុFMជាតិនគរភ្នំខេត្ត បានចំនួន ៦.៧០២ អត្ថបទព័ត៌មាន , ផ្សាយតាមស្ថានីយទូរទស្សន៍ជាតិខេត្ត និងស្ថានីយទូរទស្សន៍ខ្សែកាបអង្គរខេត្តសៀមរាប ប៉ុស្ដិ៍លេខ៩៥ បានចំនួន ៨.១១៤ អត្ថបទព័ត៌មាន , បញ្ជូនអត្ថបទព័ត៌មាន ទៅផ្សព្វផ្សាយនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយទូរទស្សន៍ឯកជន មួយចំនួនទៀតនៅរាជធានីភ្នំពេញ សរុបចំនួន ២.២៨៣ អត្ថបទព័ត៌មាន , ធ្វើការផ្សាយផ្ទាល់ខាងក្រៅស្ទូឌីយោបាន ចំនួន៣លើក មានរយៈពេល៥ថ្ងៃ , ដកស្រង់នូវខ្លឹមសារសំខាន់ៗ នៃប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកមកផលិតជាព័ត៌មានបន្ថែម ហើយធ្វើការផ្សព្វផ្សាយ បានចំនួន ៨៦០ អត្ថបទព័ត៌មាន និង ធ្វើការផ្សាយ សេចក្ដីជូនដំណឹងផ្សេងៗ និង ស្ពតអប់រំផ្សេងៗ បានចំនួន១.៤៧៤ លើក ។ របាយការណ៍បានបញ្ជាក់ទៀតថា ក្រោមកិច្ចសហការគ្នារវាងមន្ត្រីការិយាល័យវិទ្យុនិងមន្ត្រីការិយាល័យទូរទស្សន៍ បានធ្វើការរួមគ្នាផលិតកម្មវិធីផ្សាយផ្ទាល់ក្នុងស្ទូឌីយោតាមប្រព័ន្ធផ្សព្វផ្សាយចំនួនពីរ គឺវិទ្យុផង និងទូរទស្សន៍ផងក្នុងពេលតែមួយ រួមមាន ៖ កម្មវិធីសន្ទនាមតិ ចំនួន ១៧០ ប្រធានបទ , កម្មវិធីយើងធ្វើបាន ចំនួន ៣៥ ប្រធានបទ , កម្មវិធីសំឡេងយុវវ័យ បានចំនួន ៣៤ ប្រធានបទ , កម្មវិធីរួមគ្នាដើម្បីសង្គម បានចំនួន ១៧១ ប្រធានបទ និង កម្មវិធី បច្ចុប្បន្នភាព សៀមរាប-អង្គរ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បានចំនួន ៧៩ ប្រធានបទ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានយកចិត្តទុកបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលក្រុងស្រុក និង ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ។

ឯកឧត្ដម អ៊ាន ឃុន មានប្រសាសន៍ទៀតថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ របស់មន្ទីរព័ត៌មានខេត្តសៀមរាប ឃើញថា ទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បានសហការសាមគ្គីគ្នា អនុវត្តតាមភារកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជូន រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ បើទោះបីជាមន្ទីរព័ត៌មានខេត្តសៀមរាប ជួបប្រទះនូវការលំបាកមួយចំនួន ដូចជាកង្វះខាតមន្ត្រីក្របខណ្ឌ និង ថវិកាគាំទ្រសកម្មភាពការងារក៏ដោយ ។
ឯកឧត្ដម អ៊ាន ឃុន មានប្រសាសន៍ទៀតថា ទោះជាយ៉ាងនេះក្ដី ក្នុងឱកាសនេះសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមការអភិវឌ្ឍន៍របស់ខេត្តយើងផង និង ប្រទេសជាតិយើងផង ហើយចំពោះបញ្ហាប្រឈមទាំងអស់ដែលលើកឡើងនាពេលនេះ ឯកឧត្ដមនឹងយកទៅរាយការណ៍ជូនឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមអភិបាលខេត្ត ៕

 

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បង្ហាញថាកសិកម្មក្នុងខេត្តមានការរីកចម្រើន តែប្រព័ន្ធស្រោចស្រពនិងបច្ចេកទេសនៅតែជាបញ្ហា

អភិបាលខេត្តសៀមរាប បង្ហាញថាកសិកម្មក្នុងខេត្តមានការរីកចម្រើន តែប្រព័ន្ធស្រោចស្រពនិងបច្ចេកទេសនៅតែជាបញ្ហា

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.