Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អភិបាលខេត្តសៀមរាប បង្ហាញថាកសិកម្មក្នុងខេត្តមានការរីកចម្រើន តែប្រព័ន្ធស្រោចស្រពនិងបច្ចេកទេសនៅតែជាបញ្ហា

ដោយ Pothe Thun
16/10/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
76
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្ន វិស័យកសិកម្មក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទោះជាយ៉ាងណាក៏ដោយ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប្រព័ន្ធស្រោចស្រពមានការរាំងស្ទះ រីឯបច្ចេកទេសដាំដុះ ក៏នៅមានកម្រិត ដែលសុទ្ធតែជាកត្តា នាំឲ្យពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ នេះបើតាមប្រសាសន៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមនិងវត្តមានចូលរួមពី ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា គុណភាពផលិតផលកសិកម្ម គឺជាបញ្ហាប្រឈមរបស់កសិករ ក្នុងការរកទីផ្សារ ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគីជំនាញពាក់ព័ន្ធ រួមនិងកសិករខ្លួនឯងផ្ទាល់ ខិតខំជំរុញ ការប្រើប្រាស់វិធីសាស្រ្ត អប់រំបច្ចេកទេស ទេព្យកោសល្យនានា ដើម្បីលើកកម្ពស់ការផលិត និងផ្គត់ផ្គង់នូវស្បៀងអាហាររូបត្ថម្ភ ឲ្យបានកើនឡើងជាលំដាប់ និងគុណភាពកាន់តែល្អប្រសើរនាពេលខាងមុខ។

លោកស្រី ឃ្លែ ខឹន ណិន (Claire Conan) តំណាងកម្មវិធីស្បៀងអាហារពិភពលោក បង្ហាញថា ទិវាស្បៀងអាហារពិភពលោក ជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ហើយនេះគឺជាខួបលើកទី៤០ផងដែរ។ ទិវានេះ រៀបចំឡើង ដើម្បីបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើកឡើងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា៖ តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ ប្រជាពលរដ្ឋ ជាពិសេសក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ត្រូវខិតខំជំរុញសកម្មភាពផលិតកម្មស្បៀងគ្រប់រូបភាព ដូចជា ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែជាដើម ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីអនុវត្តន៍ ប្រធានបទខាងលើឲ្យទទួលបានជោគជ័យ គឺយើងទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។ ក្នុងនោះ ការផ្សព្វផ្សាយបច្ចេកទេស នៃការប្រើប្រាស់ធាតុចូលកសិកម្មគ្រប់បែបយ៉ាង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹក គឺនឹងរក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ រួមមាន ទឹក ដី ព្រៃ សត្វ និងដំណាំ ដើម្បី ឆ្ពោះទៅសម្រេចគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាន និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: កសិកម្មប្រព័ន្ធស្រោចស្រពវិស័យកសិកម្មក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកក្នុងទំនប់អាងទឹកម្កាក់ ខណៈព្យុះទី១៧ នៅតែរក្សាឥទ្ធិពលចូលមកកម្ពុជា

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកក្នុងទំនប់អាងទឹកម្កាក់ ខណៈព្យុះទី១៧ នៅតែរក្សាឥទ្ធិពលចូលមកកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.