Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

ដោយ Pothe Thun
17/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ
ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”
214
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្មេងស្រីម្នាក់ក្នុងខេត្តសៀមរាប សម្រេចក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក ក្នុងទិវា ”ក្មេងស្រីអន្តរជាតិ”

 

ក្ដីស្រមៃ ចង់ក្លាយជាអភិបាលស្រុក របស់ក្មេងស្រីសារាន រៀនថ្នាក់ទី១២ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលជោគជ័យ បន្ទាប់ពី លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសម្រេចផ្ទេរតំណែងជានិមិត្តរូបរយៈពេលមួយថ្ងៃ ជូនក្មេងស្រីរូបនេះ ក្នុងឱកាសអបអរសាទរទិវា ”ក្មេងស្រីអន្តរជាតិ” រៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

លោក ហង្ស ប៊ុនណា ប្រធានប្រតិបត្តិអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តសៀមរាប បង្ហាញថា កម្មវិធីនាពេលនេះ ជាកិច្ចសហការជាមួយអង្គការភ្លែន និងរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីផ្តល់ឱកាសដល់ក្មេងស្រីម្នាក់អាចទទួលបានបទពិសោធន៍ដោយផ្ទាល់ ពីក្តីស្រមៃរបស់ខ្លួន ជាពិសេស ក្នុងបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំ ក្នុងចំណោមក្មេងស្រី មិនមែនជាការផ្ទេរតំណែងពិតប្រាកដ ឬធ្វើឡើងក្នុងគោលបំណងណាផ្សេងឡើយ។

លោក ហង្ស ប៊ុនណា បញ្ជាក់ថា សារាន ជាក្មេងស្រីម្នាក់ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមក្មេងស្រី នៅតាមសាលារៀនជាច្រើន ក្នុងស្រុកបន្ទាយស្រី ដើម្បីបង្ហាញនូវក្ដីស្រមៃរបស់ខ្លួន។ ក្នុងនោះ ចំពោះអត្តសញ្ញាណ ទីកន្លែងពេញលេញ អង្គការសុំរក្សាមិនបញ្ចេញ ក្នុងគោលបំណងរក្សាសិទ្ធ គុណតម្លៃស្ត្រី និងចូលរួមលើកកម្ពស់សមភាពយេនដ័រ។

លោកអភិបាលស្រុក បានសម្តែងនូវក្តីរំភើបជាខ្លាំង ដែលបានឃើញយុវវ័យជំនាន់ក្រោយកាន់តែច្រើន មានឆន្ទៈចង់ចូលរួមបម្រើការងាររដ្ឋ បម្រើប្រជាពលរដ្ឋ និងចង់ចាប់យកអាជីពនៅក្នុងវិស័យសាធារណៈ។ យើងសង្ឃឹមថា ថ្ងៃនេះ នឹងក្លាយទៅជាថ្ងៃដែលគួរឱ្យចង់ចាំមួយសម្រាប់ប្អូនស្រី សារាន ដើម្បីឈានទៅសម្រេច ក្តីស្រមៃរបស់ខ្លួននៅថ្ងៃខាងមុខជាក់ជាមិនខាន។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំស្រុក គឺទាមទាឲ្យយើងមានចំណេះដឹង សមត្ថភាព រួមនិងឆ្លងកាត់បទពិសោធន៏ការងារជាច្រើន។ សម្រាប់ សិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងចង់ក្លាយទៅជាមន្ត្រីរាជការ ឬក៏អភិបាលស្រុក ពួកគេអាចដាក់ពាក្យស្នើសុំចូលរៀននៅសាលាភូមិន្ទរដ្ឋបាល នៅរាជធានីភ្នំពេញ។

គួរជម្រាបថា ក្នុងតំណែងជាអភិបាលស្រុកបន្ទាយស្រី និមិត្តរូប រយៈពេលមួយថ្ងៃ របស់ក្មេងស្រីសារាន រូបនាង បានបង្ហាញនូវក្ដីរំភើបចំពោះតំណែងនេះ ហើយនាងបានចុះទៅតាមសាលារៀន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រួមនិងពិភាក្សាជាមួយលោក ឃឹម ហ្វីណង់ ដើម្បីស្វែងយល់ពីបទពិសោធន៍ការងារ ក្នុងនាមជាថ្នាក់ដឹកនាំគម្រូ របស់ស្រុកបន្ទាយស្រី។

អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកក្នុងទំនប់អាងទឹកម្កាក់ ខណៈព្យុះទី១៧ នៅតែរក្សាឥទ្ធិពលចូលមកកម្ពុជា

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកក្នុងទំនប់អាងទឹកម្កាក់ ខណៈព្យុះទី១៧ នៅតែរក្សាឥទ្ធិពលចូលមកកម្ពុជា

ក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ នាំយកអំណោយ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ២គ្រួសារក្នុងស្រុកប្រាសាទបាគង

ក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ នាំយកអំណោយ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ២គ្រួសារក្នុងស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.