Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ នាំយកអំណោយ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ២គ្រួសារក្នុងស្រុកប្រាសាទបាគង

ដោយ Pothe Thun
17/10/2020
នៅក្នុង សាសនា និង មនុស្សធម៌
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះសង្ឃមកពីបណ្តាវត្តក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប រួមនិងក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ បាននាំយកអំណោយមនុស្សធម៌ រួមនិងថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេសជាង១០លានរៀល ដើម្បីសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ស្ថិតក្នុងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

ព្រះតេជគុណ ស៊ិន គឹមសាន តំណាង ក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ មានសង្ឃដីកាថា បន្ទាប់ពីចុះពិនិត្យមើលឃើញថា ប្រជាពលរដ្ឋ២គ្រួសារនេះ មានការលំបាកជាក់ស្ដែង ក្រុមការងារមនុស្សធម៌ទាំងអស់នេះ បានខិតខំជួយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់ ជាពិសេសទុក្ខលំបាកនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ។ ព្រះតេជគុណ បញ្ជាក់ថា ក្រុមអ្នកស្ម័គ្រចិត្ដ ដើម្បីមនុស្សធម៌ ដែលមានក្រុមព្រះសង្ឃធ្វើសកម្មភាពនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ សម្រាប់ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ។

លោក ព្រៀន ប្រម មេឃុំអំពិល ស្រុកប្រាសាទបាគង បង្ហាញថា ប្រជាពលរដ្ឋ ពីរគ្រួសារនេះ មានមួយគ្រួសារអតីតពលទាហាន ហើយពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ មានបណ្ណក្រីក្រ និងជីវភាពលំបាកពិតប្រាកដ។ នាពេលកន្លងមក ប្រជាពលរដ្ឋទាំងពីរគ្រួសារនេះ ពួកគាត់ក៏ធ្លាប់បានទទួល ថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ជុំទី៤ ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

លោកមេឃុំអំពិល បញ្ជាក់បន្ថែមថា នៅក្នុងឃុំអំពិល មានប្រជាពលរដ្ឋក្រ មួយ និង ក្រពីរ ជាងបីរយគ្រួសារ និងទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល អំឡុងវិបត្តិកូវីដ១៩រួចរាល់ហើយ។ ប៉ុន្ដែ ១២គ្រួសារទៀត នៅពុំមិនទាន់បានទទួលថវិកាឧបត្ថម្ភ មូលហេតុដោយសារបាត់លេខសម្ងាត់ សម្រាប់បើកថវិកា។

អត្ថបទ និង រូបភាព ៖ លោក បូ សាវី
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈ៤ឆ្នាំនេះអាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានជាង៦,០០០ដើម ក្នុងបរិវេណឧទ្យានអង្គរ

រយៈ៤ឆ្នាំនេះអាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានជាង៦,០០០ដើម ក្នុងបរិវេណឧទ្យានអង្គរ

សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ក្នុងថ្ងៃទី១៨ ខែតុលានេះ

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ក្នុងថ្ងៃទី១៨ ខែតុលានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.