Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

ដោយ Pothe Thun
27/01/2026
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្ករចំនួន ២៥តោន គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជនខេត្តព្រះសីហនុ ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ និង សហការី បាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប។

លោក ហែម ដារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីបងប្អូនសប្បុរសជន ដើមី្បនាំមកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងការចាត់ចែងផ្គត់ផ្គង់ដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក ដែលបានកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានបញ្ជាក់ជូនប្រតិភូផងដែរថា ចាប់ពីការឈ្លានពានរបស់ទាហានថៃមក បងប្អូនភៀសសឹក មកពីខេត្តឧត្តរមានជ័យ ,បន្ទាយមានជ័យ និង ខេត្តព្រះវិហារ មកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ទាំង១៣១កន្លែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នៅក្រោយកិច្ចឈប់បាញ់ បងប្អូនភៀសសឹកក៏ បានវិលទៅកាន់លំនៅឋាន ភូមិឃុំស្រុករបស់ខ្លួនវិញ គិតមកត្រឹមថ្ងៃទី២៦ ខែមករា បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ចំនួន៥៤ទីតាំងតាមបណ្តាក្រុងស្រុក មានចំនួន ៨ ៦៨៩គ្រួសារ មនុស្ស ២៦ ៩៤៧នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានឱ្យដឹងថា ចំពោះបងប្អូន ដែលកំពុងស្នាក់នៅតាមមណ្ឌលនោះ ដោយផ្ទះសម្បែងពួកគាត់ ត្រូវបានសត្រូវឈ្លានពានបំផ្លិចបំផ្លាញ និង មួយចំនួនទៀត អាជ្ញាធរមិនទាន់អនុញ្ញាតឱ្យចូលទៅរស់នៅ ដោយបច្ចុប្បន្ននេះ ក្រុមការងារស៊ីម៉ាក់ មិនទាន់បានបោសសម្អាតយុទ្ធភ័ន្តមិនទាន់ផ្ទុះ ដែលនៅសេសសល់ដោយសង្គ្រាម។ ម្យ៉ាងទៀតរាល់អំណោយដែលទទួលបានពីបងប្អូនសប្បុរសជន មួយចំនួន ត្រូវបានបែងចែកជូនទៅសមរភូមិមុខ និង ផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក ហើយមួយចំនួនត្រូវបានត្រៀមបម្រុង ទ្រទ្រង់ជីវភាពដល់បងប្អូន ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពបន្តផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ម៉ាង ស៉ីណាត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងសហការី ព្រមទាំងសប្បុរសជនដែលបានចូលរួមឧបត្ថម្ភសម្រាប់ក្រុមគ្រួសារវីរកងទ័ព និងបងប្អូនភៀសសឹកដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដណែនាំមន្រ្ដីជលផល និងអ្នកពាក់ព័ន្ធ ត្រូវជំរុញប្រជានេសាទត្រូវអនុវត្ដតាមកិច្ចសន្យានេសាទឱ្យបានត្រឹមត្រូវ ចៀសវាងមានបទល្មើសនេសាទកើតឡើង

អាជ្ញាធរខេត្ដណែនាំមន្រ្ដីជលផល និងអ្នកពាក់ព័ន្ធ ត្រូវជំរុញប្រជានេសាទត្រូវអនុវត្ដតាមកិច្ចសន្យានេសាទឱ្យបានត្រឹមត្រូវ ចៀសវាងមានបទល្មើសនេសាទកើតឡើង

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

រដ្ឋបាលខេត្តសៀមរាប បានជំរុញលើគម្រោងកម្រិតបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្ម លើកកម្ពស់វិស័យ ទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

រដ្ឋបាលខេត្តសៀមរាប បានជំរុញលើគម្រោងកម្រិតបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្ម លើកកម្ពស់វិស័យ ទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.