Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ដោយ Pothe Thun
18/10/2020
នៅក្នុង សាសនា និង មនុស្សធម៌
សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០កេស និងត្រីខចំនួន ១០០កេស ដល់តំណាងរាស្រ្ត ដើម្បីយកចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ អំណោយទំាងអស់នេះ ជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងជាពិសេសសម្តេចបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

សម្តេចប្រធានរដ្ឋសភា បានអរគុណ និងកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេចបានលើកឡើងថា “កាយវិការដ៏ប្រពៃទំាងនោះបានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម”។

សូមជម្រាបថា ចាប់ពីពេលដែលខេត្តក្រុងមួយចំនូនរបស់កម្ពុជា ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកសមាជិការដ្ឋសភា បានចុះជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទៅទីទួលសុវត្ថិភាព ព្រមទំាងធ្វើសកម្មភាពមនុស្សធម៌ ចែកនូវអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋ នៅតាមមណ្ឌលខេត្តក្រុងដែលជួបគ្រោះធម្មជាតិនេះ បន្តបន្ទាប់ផងដែរ។

ដោយតាមការព្យាករណ៌ ប៉ុន្មានថ្ងៃខាងមុខនេះរហូតដល់ថ្ងៃទី២១ ខែតុលា ប្រទេសកម្ពុជា អាចប្រឈមនឹងព្យុះនំាមកនូវទឹកភ្លៀង ដែលនឹងបន្តឱ្យមានការជន់លិចបន្ថែមទៀតនៅតាមតំបន់ផ្សេងៗទៀតនោះ នៅក្នុងពិធីប្រគល់អំណោយដល់តំណាងរាស្រ្តរាស្រ្តនៅឯគេហដ្ឋានរបស់សម្តេចក្នុងរាជធានីភ្នំពេញនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសត្រូវថែទាំ និងយកចិត្តទុកដាក់លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីការបាត់បង់អាយុជីវិត។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់ តំណាងរាស្រ្តទាំងអស់បន្ដយកចិត្តទុកដាក់ តាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹក សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្តផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ក្នុងថ្ងៃទី១៨ ខែតុលានេះ

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ក្នុងថ្ងៃទី១៨ ខែតុលានេះ

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកអង្គរជុំ ក្នុងថ្ងៃទី១៨ ខែតុលានេះ

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកអង្គរជុំ ក្នុងថ្ងៃទី១៨ ខែតុលានេះ

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្វាយលើ ក្នុងថ្ងៃទី១៨ ខែតុលានេះ

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្វាយលើ ក្នុងថ្ងៃទី១៨ ខែតុលានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.