Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សហភាពអ៊ឺរ៉ុបផ្ដល់ថវិកា២លានអឺរ៉ូ សម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនៅកម្ពុជា

ដោយ Pothe Thun
15/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សហភាពអ៊ឺរ៉ុបផ្ដល់ថវិកា២លានអឺរ៉ូ សម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនៅកម្ពុជា
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រតិភូជាន់ខ្ពស់ចម្រុះ រួមមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងអង្គការ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ដែលហៅកាត់ថា យូនីសេហ្វ (UNICEF) ព្រមទាំងមានការទទួលស្វាគមន៍ពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានចុះទស្សនកិច្ច នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ ស្រុកអង្គធំ ខេត្តសៀមរាប ដើម្បីវាយតម្លៃ ស្តីអំពីវឌ្ឍនភាពសាលារៀននៅកម្ពុជា ក្នុងពេលបើកសាលារៀន ឲ្យសិស្សានុសិស្សបានចូលរៀនវិញប្រកបដោយសុវត្ថិភាព ។

ដំណើរបំពេញការងារនេះ វាគឺជាព្រឹត្តិការណ៍ ឆ្លុះបង្ហាញអំពីការប្ដេជ្ញាចិត្ត រួមគ្នារបស់ស្ថាប័នទាំងបី ក្នុងការការពារសិទ្ធិទទួលបានការអប់រំរបស់កុមារ បើទោះជាមានបញ្ហាប្រឈមថ្មីៗដ៏លំបាក បង្កដោយវិបត្តិសកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។ ក្នុងនោះសហភាពអឺរ៉ុប បានផ្ដល់ថវិកាចំនួន ២លានអឺរ៉ូ សម្រាប់កិច្ចដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព និងបន្តផ្ដល់សេវាអប់រំដល់កុមារ ដែលជាផ្នែកមួយនៃការគាំទ្រ ឆ្លើយតប និងសម្រាប់ស្ដារវិស័យអប់រំនៅកម្ពុជា ចេញពីវិបត្តិកូវីដ១៩។

តាមរយៈការគាំទ្រនេះ យុទ្ធនាការត្រឡប់ចូលរៀនវិញ របស់សិស្សនៅក្នុងទូទាំងប្រទេសកម្ពុជា ត្រូវបានអនុវត្តន៍ដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វ ដើម្បីផ្ដល់ការណែនាំដល់កុមារ មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលារៀន អំពីរបៀបធ្វើឲ្យមានសុវត្ថិភាពបំផុត កាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ១៩។ យុទ្ធនាការនេះដែរ នឹងបន្តរហូតដល់ឆ្នាំ២០២១ និងអាចពង្រីកវិសាលភាពបន្ថែមទៀត។ លើសពីនេះ សម្ភារអនាម័យសំខាន់ៗ ក៏ត្រូវបានចែកជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាជាង១ម៉ឺនកន្លែងទូទាំងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រៅពីជំនួយរបស់សហភាពអឺរ៉ុប តាមរយៈមូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) ដែលគ្រប់គ្រងដោយអង្គការយូនីសេហ្វនាពេលនេះ មូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) ក៏ទទួលបានជំនួយបំពេញបន្ថែមពី ប្រទេសស៊ុយអែត ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងភាពជាដៃគូសកលសម្រាប់ការអប់រំ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា៖ កម្ពុជាសូមស្វាគមន៍ចំពោះការឧបត្ថម្ភបន្ថែមពីសហភាពអឺរ៉ុបដល់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេសក្នុងគ្រាដ៏ពិបាកនេះ។ ជំនួយគាំទ្រសម្រាប់ការបើកទ្វារសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនេះ នឹងធ្វើឱ្យប្រជាសហគមន៍មានទំនុកចិត្តថា សិស្សានុសិស្ស ដែលជាកូនចៅរបស់ពួកគាត់ នឹងអាចវិលត្រឡប់ទៅសាលារៀនវិញ ក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: UNICEFបើកសាលារៀនឡើងវិញសហភាពអឺរ៉ុប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកស្រីស្នំ ស្របពេលប្រទេសថៃ ជូនដំណឹងពីការទម្លាក់ទឹកមកប្រទេសកម្ពុជា

ក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកស្រីស្នំ ស្របពេលប្រទេសថៃ ជូនដំណឹងពីការទម្លាក់ទឹកមកប្រទេសកម្ពុជា

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ២០២០ និង លើកទិសដៅការងារអនុវត្តបន្ត

អភិបាលខេត្តសៀមរាប បង្ហាញថាកសិកម្មក្នុងខេត្តមានការរីកចម្រើន តែប្រព័ន្ធស្រោចស្រពនិងបច្ចេកទេសនៅតែជាបញ្ហា

អភិបាលខេត្តសៀមរាប បង្ហាញថាកសិកម្មក្នុងខេត្តមានការរីកចម្រើន តែប្រព័ន្ធស្រោចស្រពនិងបច្ចេកទេសនៅតែជាបញ្ហា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.