Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់

ដោយ Pothe Thun
09/07/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមសង្រ្គោះបន្ទាន់ និងកងកម្លាំងស្វ័យការពារជប៉ុនរាប់ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍នេះកំពុងតែមមាញឹក ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដី ខណៈមនុស្សរាប់សិបនាក់រួចទៅហើយបានស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធនានា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគខាងលិច និងភាគនិរតីប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានឲ្យដឹងថា លំនៅឋានប្រមាណជាង ៣,០០០ខ្នងត្រូវបានហូរច្រោះដោយសារជំនន់ទឹកភ្លៀង ឬផ្លូវដែលត្រូវបានបំផ្លាញ ដោយសារការរអិលបាក់ដីនៅភាគនិរតីនៃតំបន់ គូម៉ាម៉ូតុ (Kumamoto) ដែលបាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ។ បន្ថែមពីនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA បានគូរបញ្ជាក់ថា ព្យុះភ្លៀងអាចនឹងបន្តវាយលុករហូតដល់ថ្ងៃទី១២ ខែកក្កដា ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេសជប៉ុន ហើយអាជ្ញាធរក៏បានអំពាវនាវផងដែរ ឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើតមានគ្រោះរអិលបាក់ដី និងទឹកជំនន់នៅតំបន់វាលទំនាប។

JMA បានចេញបទបញ្ជាជាលើកទី ២ ដើម្បីជម្លៀសប្រជាជនច្រើនជាង ៤៥០,០០០នាក់។ ទោះជាយ៉ាងនេះក្តី ប្រជាជនជប៉ុនភាគច្រើន មិនព្រមជម្លៀសទៅទីរកជម្រកសុវត្ថិភាពឡើយ ដោយសារតែពួកគេភ័យខ្លាចឆ្លងជំងឺ COVID-19។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុប ៥៥នាក់ហើយត្រូវបានគេអះអាងថាស្លាប់ ដោយឡែកមនុស្ស ០៤នាក់ទៀតដែលកំពុងបាត់ខ្លួន ក៏ត្រូវបានគេសន្មត់ថាស្លាប់។ ០៥ថ្ងៃ បន្ទាប់ពីត្រូវបានជាប់គាំងដោយទឹកជំនន់ និងការរអិលបាក់ដី កងកម្លាំងជប៉ុន អាចចូលទៅជួយសង្គ្រោះអ្នកស្រុកបានប្រហែល ៤០នាក់ពីក្នុងភូមិមួយក្នុងតំបន់ Kumamoto។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានដាក់ពង្រាយក្រុមជួយសង្គ្រោះ យ៉ាងហោចណាស់ ៨ម៉ឺននាក់ និងកងកម្លាំងស្វ័យការពារចំនួន ១ម៉ឺននាក់ផ្សេងទៀត។ការជួយសង្គ្រោះគឺមានភាពស្មុគស្មាញខ្លាំងណាស់ ដោយសារហានិភ័យពីការឆ្លង COVID-19។ ជាក់ស្តែងទីសុវត្ថិភាពជាច្រើន បានកាត់បន្ថយចំនួនមនុស្ស ដើម្បីរក្សាគម្លាតសុវត្ថិភាព ខណៈមនុស្សជាច្រើនបានបង្ហាញភាព រួញរាក្នុងការស្ម័គ្រចិត្ត ដើម្បីចូលជួយសង្គ្រោះអ្នកដទៃ ដោយសារតែការភ័យខ្លាចឆ្លង COVID-19 ដែលនឹងនាំឲ្យអ្វីៗកាន់តែលំបាកថែមមួយកម្រិតទៀតនោះ៕

Tags: គ្រោះទឹកជំនន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិកបំបែកកំណត់ត្រាថ្មីដែលមានអ្នកឆ្លងCOVID-19 ច្រើនបំផុតជាង៦០,០០០នាក់ក្នុង១ថ្ងៃ!

អាមេរិកបំបែកកំណត់ត្រាថ្មីដែលមានអ្នកឆ្លងCOVID-19 ច្រើនបំផុតជាង៦០,០០០នាក់ក្នុង១ថ្ងៃ!

បុណ្យរុក្ខទិវាឆ្នាំ២០២០ក្នុងខេត្តសៀមរាប រៀបចំលើទីតាំងធ្លាប់រងការកាប់ទន្រ្ទាន និងដុតបំផ្លាញទាំងស្រុង

បុណ្យរុក្ខទិវាឆ្នាំ២០២០ក្នុងខេត្តសៀមរាប រៀបចំលើទីតាំងធ្លាប់រងការកាប់ទន្រ្ទាន និងដុតបំផ្លាញទាំងស្រុង

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.