Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បុណ្យរុក្ខទិវាឆ្នាំ២០២០ក្នុងខេត្តសៀមរាប រៀបចំលើទីតាំងធ្លាប់រងការកាប់ទន្រ្ទាន និងដុតបំផ្លាញទាំងស្រុង

ដោយ Pothe Thun
09/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
បុណ្យរុក្ខទិវាឆ្នាំ២០២០ក្នុងខេត្តសៀមរាប រៀបចំលើទីតាំងធ្លាប់រងការកាប់ទន្រ្ទាន និងដុតបំផ្លាញទាំងស្រុង
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បុណ្យរុក្ខទិវាថ្នាក់ខេត្ត ក្រោមប្រធានបទ “ស្តារគម្របបៃតងឡើងវិញ” រៀបចំនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងមានការចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ន អង្គការដៃគូ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។

តាមរបាយការណ៍ របស់លោក ទា គឹម សុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងពិធីនោះ បង្ហាញថា នៅឆ្នាំ២០១៩ស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើនេះ ត្រូវភ្លើងឆេះទាំងស្រុង ដោយសារជនខិលខូច ដូច្នេះនៅឆ្នាំ២០២០នេះ មន្ទីរបាន រៀបចំផ្ទៃដីចំនួន២៥ហិកតា ចែកចេញជាឡូតិ៍នីមួយៗ មានផ្ទៃដីមួយហិកតា សម្រាប់ដាំឈើចំនួន៦២៥ដើម ក្នុងនោះមានកូនឈើចម្រុះ៨ប្រភេទ ដូចកកោះ បេង ធ្នុង ក្រញូង ឈើទាល គគីរ ផ្តៀក និងរំដួល ដែលសុទ្ឋតែជាប្រភេទឈើប្រណីត និងមានតម្លៃ ដើម្បីបម្រើឱ្យសេចក្តីត្រូវការខាងសេដ្ឋកិច្ច បរិស្ថាន ការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរលម្ហែកម្សាន្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា៖ការដាំកូនឈើ ក្រោម ប្រធានបទ “ស្តារគម្របបៃតងឡើងវិញ”នាពេលនេះ នឹងរួមចំណែកក្នុងការបង្កើនគម្របបៃតងឡើងវិញ ក្នុងទិសស្លោក “ដំណើរការ – ព្រៃឈើ គឺជាជីវិត” ក្នុងន័យជួយថែ ប្រព័ន្ធអេកូឡូស៊ីតាមរយៈការថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យអាកាសធាតុ មានភាពល្អបរិសុទ្ធ និយ័តភាពប្រភពទឹក ការពារទីជម្រាល និងការពារជីវចម្រុះជាដើម។ លើសពីនេះ ទិវានេះ ក៏ជាចលនាអប់រំ និងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានយល់ដឹងពីសារប្រយោជន៍នៃព្រៃឈើផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បញ្ជាក់ផងដែរថា៖ បុណ្យរុក្ខទិវានេះ គឺជាការដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហា ព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង ។ លើសពីនេះទៀត បុណ្យរុក្ខទិវា គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាគោលដៅអាទិភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយនិរន្តរភាពដើម្បី អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សូមបញ្ឈប់ជាបន្ទាន់ ការកាប់ និងដុតបំផ្លាញដីព្រៃ ដើម្បីទន្រ្ទានយកដីធ្វើជាកម្មសិទ្ធខុសច្បាប់ ព្រោះទង្វើទាំងនេះ ជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន ជាពិសេសវាបង្កគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ជីវិត មនុស្ស សត្វនាពេលអនាគតដ៏ខ្លីខាងមុខ ប្រសិនបើគ្មានការទប់ស្កាត់ ការពារទេនោះ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បុណ្យរុក្ខទិវាឆ្នាំ២០២០ស្តារគម្របបៃតងឡើងវិញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

អភិបាលខេត្ដសៀមរាប អះអាងថាទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្ដឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.