Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

ដោយ Pothe Thun
07/04/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បាន និងកំពុងបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេស ដែលនាំឱ្យមានទឹកជំនន់ជន់លិចផ្លូវក្នុងទីក្រុងស៊ីដនី ភ្លាមៗ ជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំប្រាប់ឱ្យប្រជាជនតាមទីតាំង ខ្លះ ជម្លៀសខ្លួន ដោយព្រមានថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនពេញមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។

ប្រជាជនដែលស្នាក់នៅមណ្ឌលថែទាំមួយ ត្រូវបានជម្លៀសចេញពេញមួយយប់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ បានជំរុញឱ្យប្រជាជនចំនួន ៥លាននាក់ក្នុងទីក្រុងស៊ីដនី ចៀសសវាងការធ្វើដំណើរដែលមិនចាំបាច់ និងប្រុងប្រៀបខ្លួនសម្រាប់ការជម្លៀសចេញ។ មកទល់ពេលនេះ កម្រិតទឹកភ្លៀងនៅទីក្រុងស៊ីដនី បានកើនឡើងរហូតដល់ ១,២២៦.៨មីលីម៉ែត្រហើយ ពោលគឺច្រើនជាងកម្រិតទឹកភ្លៀងប្រចាំឆ្នាំជាដែលជា មធ្យមមានចំនួន ១,២១៣មីលីម៉ែត្រ។
ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានបញ្ជាក់ថាតំបន់ឆ្នេរសមុទ្របុនឌី (Bondi) ដ៏ពេញនិយមបំផុតសម្រាប់ទេសចរណ៍នៅទីក្រុងស៉ីដនី បានកត់ត្រាកម្រិតទឹកភ្លៀងប្រហែល ១៧០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ កម្រិតទឹកភ្លៀងធ្លាក់នៅទីក្រុងស៊ីដនី អាចនឹងកើនឡើងរហូតដល់ ១៨០មីលីម៉ែត្រ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦សប្ដាហ៍ចុងក្រោយនេះ ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងកើតនៃប្រទេសអូស្ត្រាលី ដោយផ្នែកជាច្រើននៃតំបន់ភាគខាងជើងនៃរដ្ឋញូសោតវែល (New South Wales) និងតំបន់ភាគអាគ្នេយ៍នៃរដ្ឋឃ្វីនលែន (Queensland) បានកត់ត្រា កម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត។ ទីក្រុងស៊ីដនី ក៏បានកត់ត្រាក្នុងខែមីនានេះផងដែរ។ រីឯ ទីក្រុងជាច្រើននៅទូទាំងតំបន់ភាគខាងជើងនៃរដ្ឋ New South Wales នៅតែកំពុងព្យាយាមបន្តធ្វើការស្ដារឡើងវិញ ដូចជាការសម្អាតកម្ទេចកម្ទីរាប់តោន ក្រោយរងគ្រោះទឹកជំនន់ដ៏អាក្រក់ កាលពីពេលកន្លងទៅក្នុងខែមីនា ដែលបានផ្តាច់ជីវិតមនុស្ស២១នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅឋាន និងអគារជាច្រើនទៀត៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: គ្រោះទឹកជំនន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

សៀមរាបសង្ក្រាន្ត ត្រៀមបង្ហាញខ្លួននូវពិធីសាសនា និងវប្បធម៌ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនចាប់ពីព្រលឹមដល់រាត្រី

សៀមរាបសង្ក្រាន្ត ត្រៀមបង្ហាញខ្លួននូវពិធីសាសនា និងវប្បធម៌ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនចាប់ពីព្រលឹមដល់រាត្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.