Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

ដោយ Pothe Thun
07/04/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីយោធាកំពូលរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះបាននិយាយថា អាមេរិកគួរតែ ពិចារណា បង្កើតមូលដ្ឋានទ័ពបន្ថែមទៀត នៅតំបន់អឺរ៉ុបខាងកើត ដើម្បីត្រៀមការពារប្រឆាំងនឹង លទ្ធភាពនៃ ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

លោក ម៉ាក មៀលី (Mark Milley) ប្រធានសេនាធិការយោធាចម្រុះអាមេរិក បានលើកឡើងថា ការបង្កើតមូលដ្ឋានទាំងនោះ អាចត្រូវចេញថ្លៃចំណាយដោយ ប្រទេសដទៃនៅអឺរ៉ុបផ្ទាល់ ដូចជាប៉ូឡូញ និងក្រុមប្រទេសបាល់ទិច ដែលចង់បានវត្តមានកងទ័ពអាមេរិកបន្ថែម។

លោក Milley បានធ្វើការអត្ថាធិប្បាយដូចខាងលើ កំលុងការផ្តល់សក្ខីកម្មជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅឯសភាអាមេរិក ស្តីពីសំណើកញ្ចប់ថវិកាជាតិឆ្នាំ២០២៣ ប៉ុន្តែការផ្តល់សក្ខីកម្មនោះ ភាគច្រើនបានផ្តោតទៅ លើសង្រ្គាមនៅអ៊ុយក្រែន ហើយនិងមធ្យោបាយដែលអាមេរិកអាចជួយដល់អ៊ុយក្រែន និងពង្រឹងសន្តិសុខនៅទូទាំងតំបនអឺរ៉ុបទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

មេទ័ពកំពូលអាមេរិករូបនេះ ត្រូវបានចោទសួរអំពីតម្រូវការ ក្នុងការដាក់ពង្រាយទ័ពបន្ថែម ទៅកាន់ តំបន់ភាគខាងកើតរបស់អឺរ៉ុប ជាទីដែលសម្ព័ន្ធមិត្ត NATO កំពុងព្រួយបារម្ភថា ពួកគេ ប្រហែលអាច ក្លាយជាគោលដៅបន្ទាប់ នៃការវាយប្រហាររបស់រុស្ស៉ី។ លោក Milley បាននិយាយ ដូច្នេះថា «យោបល់របស់ខ្ញុំ គឺបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ ប៉ុន្តែដាក់ទ័ពក្នុង លក្ខណៈផ្លាស់វេនទៅកាន់មូលដ្ឋាន ទាំងនោះ។ ខ្ញុំជឿថាសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងជាច្រើន ជាពិសេសនៅបាល់ទិច ឬប៉ូឡូញ រ៉ូម៉ានី និងកន្លែង ផ្សេង ទៀត គឺពួកគេពិតជាស្ម័គ្រចិត្ត ក្នុងការបង្កើតមូលដ្ឋានទ័ពអចិន្ត្រៃយ៍ ដើម្បីទទួល កងទ័ពយើង។ ពួកគេនឹងជាអ្នកសាងសង់ ហើយចេញថ្លៃចំណាយសម្រាប់ពួកវា»។

 

គួរបញ្ជាក់ថា បើតាមលោក Austin វិញ ប្រធានបទពាក់ព័ន្ធការពង្រីកសន្តិសុខនៅតំបន់អឺរ៉ុបខាងកើត ប្រហែលនឹងត្រូវលើកយកមកពិភាក្សា កំលុងកិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងរៀបចំឡើង នៅខែមិថុនា៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

សៀមរាបសង្ក្រាន្ត ត្រៀមបង្ហាញខ្លួននូវពិធីសាសនា និងវប្បធម៌ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនចាប់ពីព្រលឹមដល់រាត្រី

សៀមរាបសង្ក្រាន្ត ត្រៀមបង្ហាញខ្លួននូវពិធីសាសនា និងវប្បធម៌ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនចាប់ពីព្រលឹមដល់រាត្រី

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.