Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប

ដោយ Pothe Thun
07/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព គឺជាមូលដ្ឋានដំបូងដ៍សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់អ្នកទេសចរ ដែលមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា និងជាចំណែកមួយចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ក្នុងការរៀបចំគោលនយោបាយ ដើម្បីធានាបាននិរន្តរភាពទេសចរណ៍។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ក្នុងពិធីបើកសិក្ខាសាលាស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា សិក្ខាសាលានេះជាឱកាសមួយផ្សារភ្ជាប់ការចូលរួមរបស់យើងក្នុងការផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនទេសចរ ដែលទាមទារឱ្យយើងជាប្រតិបត្តករទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរប្រកបដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់តែម៉ឹងម៉ាត់ក្នុងការងារ ដើម្បីចូលរួមស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ក្នុងបុព្វហេតុលើកកម្ពស់ថែមទៀត នូវកិត្តយានុភាពកម្ពុជា ព្រោះកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយផ្តល់ភាពកក់ក្តៅ ហើយជាគោលដៅទេសចរណ៍គុណភាពលំដាប់ពិភពលោក ប្រកបដោយភាពជឿជាក់ និងភាពទាក់ទាញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង គឺជាវិស័យមួយចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងរយៈពេលជាង ១០ឆ្នាំ គិតត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍នៅកម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំ។ ចាប់តាំងពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជាក៍ដូចជាពិភពលោក បានទទួលរងនូវឥទ្ឋិពលអវិជ្ជមានយ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវី-១៩ ប៉ុន្តែអ្វីដែលគួរជាទីមោទនៈ គឺរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោសែននាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ឋសាស្ត្រនិងវិធានការប្រកបដោយប្រសិទ្ឋិភាពដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺនេះជាអតិបរិមា និងបានបើកដំណើរការគ្រប់វិស័យទាំងអស់ឡើងវិញ ជាពិសេសវិស័យទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីដូចសព្វថ្ងៃ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ស្របពេលដែលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពស្ងប់ស្កាត់ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបើកប្រទេសឡើងវិញ កាលពីចុងឆ្នាំ២០២១កន្លងទៅ ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ វិលទៅរកប្រក្រតីភាពឡើងវិញ។ ជាមួយនោះសេវាកម្មទេស-ចរណ៍នានា របស់ខេត្ត រួមមាន៖ សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ ឌីស្គូតែក ផ្សារទំនើប។ល។ បានបើកដំណើរការទទលភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិជាបណ្តើរៗហើយ ដោយទីតាំងអាជីវកម្មដ្ឋាន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងតាមការចង្អុលបង្ហាញរបស់អាជ្ញាធរមានសមត្ថកិច្ច។ ជាក់ស្តែងតាមរយៈ នៃការរៀបចំពិធីបុណ្យឆ្លង ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១-២០២២កន្លងទៅ បានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាខេត្តសៀមរាប ប្រមាណ ២០ម៉ឺននាក់ផងដែរ។ លោកអភិបាលរងខេត្ត ក៍បានបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញទិសដៅត្រឹមត្រូវទៅតាមនិន្នាការទេសចរណ៍ក្នុងតំបន់ និងក្នុងពិភពលោក។

បើតាម ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បញ្ជាកថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល បានដាក់ចេញនូវនិតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជាអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលជាការណែនាំដ៍មានសារៈសំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចក្នុងការអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួន នៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។ គិតពីខែមីនា ដល់ខែមេសា ឆ្នាំ២០២២នេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ប៉ុណ្ណោះ ដែលបាននឹងកំពុងបន្តប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានសៀមរាប គឺក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air និង ក្រុមហ៊ុន Singapore Airline ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សជាច្រើនរយនាក់ សប្បាយរីករាយក្នុងពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំ នាខេត្ដសៀមរាប

សិស្សានុសិស្សជាច្រើនរយនាក់ សប្បាយរីករាយក្នុងពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំ នាខេត្ដសៀមរាប

Texas holdem vuelta españa 2011 Legislation

Gamble Slots At no cost Win 9 masks of fire real money slot A real income 777spinslot Com

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.