Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិស្សានុសិស្សជាច្រើនរយនាក់ សប្បាយរីករាយក្នុងពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំ នាខេត្ដសៀមរាប

ដោយ Pothe Thun
07/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សិស្សានុសិស្សជាច្រើនរយនាក់ សប្បាយរីករាយក្នុងពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំ នាខេត្ដសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឈិន តៃឈាង នាយកវិទ្យាល័យសម្ដេចឪ ក្រុងសៀមរាប មានប្រសាសន៍នៅថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះថា ការរៀបចំពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្ដែក្នុងរយៈពីរឆ្នាំមុន មិនបានរៀបចំនោះទេ ដោយសារជំងឺកូវីដ១៩ ។លោកបានបន្ដថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បានបើកឱ្យមានពិធីចូលឆ្នាំឡើងវិញក្រោយពីបានផ្អាកពីរឆ្នាំកន្លងមក ក្រុមគ្រូបង្រៀនបានរៀបចំពិធីសង្ក្រាន្ដសម្ដេចឪខ្ញុំនេះឡើង ដោយមានកម្មវិធីល្បែងប្រជាប្រិយជាច្រើន រួមមាន ប្រលងចំរៀង វាយក្អម ទាញព្រ័ត្ដ ជិះបាវ លាក់កន្សែង បោះឈូង និងល្បែងប្រជាប្រិយជាច្រើនទៀត ព្រមទាំងមានការបង្កើតផ្សារប្រឌិតនៅក្នុងពិធីនោះផងដែរ ។លោកថា ការបង្កើតសង្ក្រាន្ដគ្រួសារសម្ដេចឪខ្ញុំនេះ មុនពិធីចូលឆ្នាំថ្មីនេះឡើងមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែមេសានេះ ដោយមានគោលបំណង ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងដើម្បីឱ្យអតិតសិស្សានុសិស្សដែលធ្លាប់រៀននៅទីនោះ ជួបជុំគ្នា និងចាត់ទុកសាលារៀនសម្ដេចឪជាសាលារៀនរបស់គាត់ជារៀងរហូត។

ជាមួយគ្នានេះ សិស្សានុសិស្ស ពួកគាត់បានសម្ដែងការសប្បាយចិត្ដដែលបានបង្កើតកម្មវិធីសង្ក្រាន្ដគ្រួសារសម្ដេចឪខ្ញុំដើម្បីបង្កើនការសប្បាមុនពិធីចូលឆ្នាំនេះពិតជាធ្វើឱ្យពួកគាត់មានមិត្ដភាព សិស្សជំនាន់មុន និងសិស្សនាថ្មី។ពួកគាត់បានបន្ដថា ក្នុងនាមជាយុវជនជំនាន់ក្រោយគឺមានការគំាទ្រដល់ការបង្កើតការបង្កើតពិធីថែរក្សាប្រពៃណីខ្មែរនេះ ព្រោះក្មេងៗជំនាន់ក្រោយត្រូវថែរក្សាវប្បធម៌ប្រពៃណីខ្មែរខ្លួនឯង។ពួកគាត់អំពាវនាវឱ្យមានការរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មីដើម្បីអបអរនៃពិធីបុណ្យជាតិរបស់ខ្មែរ។


លោក ឈិន តៃឈាង មានប្រសាសន៍ថា បើទោះបី ការជួបជុំគ្នាក្នុងពិធីសង្ក្រាន្ដវិទ្យាល័យគ្រួសារសម្ដេចឪខ្ញុំដែលមានមនុស្សច្រើនកុះករក្ដី ក៍ប៉ុន្ដែពិធីនេះ ត្រូបានរៀបចំវិធានការការពារនូវជំងឺកូវីដ១៩យ៉ាងខ្ជាប់ខ្ជួន ដោយតម្រូវឱ្យអ្នកចូលរួមពិនិត្យកំដៅ ពាក់ម៉ាស់ផងដែរ។លោកសម្ដែងការសប្បាយចិត្ដដែលរាជរដ្ឋាភិបាលបើកឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយនាឱ្យកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: សង្ក្រាន្ដវិទ្យាល័យសម្ដេចឪ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Texas holdem vuelta españa 2011 Legislation

Gamble Slots At no cost Win 9 masks of fire real money slot A real income 777spinslot Com

Local casino Earn Twist Slot Game five dragons slots On line During the Primary Ports

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.