Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

ដោយ Pothe Thun
28/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រនិងរងផលប៉ះពាល់ពី ជំនន់ទឹកភ្លៀងនៅស្រុកស្រីស្នំ ខេត្ដសៀមរាប ចំនួន៤១៦គ្រួសារ បានទទួលអំណោយពីសប្បុរសជន ដោយអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកស៊ីអ៊ីវ ភួយ ថ្នាំពេទ្យ។ ពិធីនេះដែរប្រព្រិត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ រួមជាមួយឯកឧត្តមលោកជំទាវលោកលោកស្រីជាគណៈប្រតិភូអមដំណើរ ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបចូលរួមផងដែរ។

ក្នុងឪកាសនោះដែរ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៏ថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមក ក្នុងខេត្តសៀមរាបក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវបញ្ហាជំនន់ទឹកភ្លៀង ដោយក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋច្រើនបានទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។ ជាមួយគ្នានេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំនាំដោយ សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនៅផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយមិនទុកឲ្យបងប្អូនណាម្នាក់ បានស្លាប់ដោយអាជ្ញាធរមិនអើពើនោះឡើយ។ ក្នុងនោះដែរឯកឧត្តម ក៏បានសំណូមពរដល់ក្រុមហ៊ុននានា សូមបន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្តក្រុង ស្រុកផ្សេងៗទៀត ដែលរងផលប៉ះពាល់ ដើម្បីចូលរួមចំណែកកាត់បន្ថយនៅភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមថា សម្រាប់បញ្ហាមួយទៀតនោះ គឺជំងឺកូវីត១៩ បើទោះបីជានៅកម្ពុជាមានស្ថានភាពល្អប្រសើរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់ នៃវិបត្តិរាតត្បាតដោយជម្ងឺកូវីត-១៩នៅឡើយនោះទេ ដោយក្នុងនោះស្ថាប័នជំនាញជាតិ និងអន្តរជាតិ បានក្រើនរំលឹក ឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តលើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយុទ្ធប្រឆាំងការចម្លងវារុសកូវីត-១៩ឲ្យខ្លាំងខ្លាបំផុត។ ក្នុងនោះតែសូមបងប្អូនប្រជាពលរដ្ឋយើង កុំមានការធ្វេសប្រហែសឲ្យសោះ គឺត្រូវចូលរួមក្នុងការទប់ស្កាត់ និងការពារចំពោះបញ្ហាជំងឺកូវីត១៩នេះឲ្យបានល្អ ដើម្បីកុំឲ្យប្រទេសកម្ពុជាយើង មានករណីឆ្លងថ្មីនៅក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាម លោក ហ៊ន់ ឬទ្ធិ អភិ អភិបាលស្រុកស្រីស្នំ បានឲ្យដឹងថា គិតចាប់ពីថ្ងៃ ទី០៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ស្រុកស្រីស្នំ មានភូមិចំនួន៣១ភូមិ សរុប៥០៧៩ខ្នងផ្ទះ ជង្រុកស្រូវចំនួន៤៨៤ខ្នង បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះលិច ផ្ទះកំរិតស្រាលចំនួន៦៣៤ខ្នងផ្ទះ លិចទីធ្លាសាលារៀន៥ លិចទីធ្លាវត្ត២ លិចទីធ្លាសាលាឃុំ២ លិចទីធ្លាមណ្ឌលសុខភាព១ និងប៉ះពាល់ស្រូវចំនួន៤៦៧៥ហិតា ដំឡូងមីចំនួន៤១៩៩ហិតា៕

អត្ថបទនិងរូបភាព៖លោកបូសាវី

Tags: គ្រោះទឹកជំនន់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.