Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

ដោយ Pothe Thun
28/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំណោយអង្ករចំនួន ១៥តោន របស់លោក William Warner Morse ជាអង្គការគាំទ្រសាលារៀនជនបទ(RSSO) ផ្តល់តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច និង មីជាតិ ចំនួន ១០០ កេស អាវភ្លៀង ចំនួន ៥០០អាវ រួមទាំងកូដបញ្ចុះ តម្លៃសម្រាប់មន្ត្រីរាជការ នៅពេលហៅកង់បីជិះ ចំនួន ៣០០កូដ ស្មើទឹកប្រាក់ ៤លាន៥០០ ពាន់រៀល របស់ក្រុមហ៊ុន TADA MVL ដែលជាក្រុមហ៊ុន សម្រាប់ហៅកង់បី ជិះតាមកម្មវិធីទូរស័ព្ទ ត្រូវបានធ្វើការប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២០ ក្រោមវត្តមានរបស់ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈ អភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះសាលាខេត្តសៀមរាបផងដែរ ។

បន្ទាប់ពីតំណាងអង្គការ និង ក្រុមហ៊ុន បានធ្វើការបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសធម៌របស់ខ្លួន ក្នុងពេលមានគ្រាលំបាក់ ក្នុងវប្បធម៌នៃការចែករំលែក ជូនដល់ជនរងគ្រោះ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សំខាន់រដ្ឋបាលខេត្តសៀមរាប នៅ ពេលដែលប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុង ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ។ សូមបញ្ជាក់ផងដែរថា អង្ករ ១៥តោន ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ៥តោនផងដែរ ។

មានប្រសាសន៍នោះក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ង៉ាន់ ភិរុណ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់លោក William Warner Morse និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច រួមទាំងក្រុមហ៊ុន TADA MVL ដែលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ។ ឯកឧត្តមក៏បានជម្រាបជូន ដល់សប្បុរសជននិង តំណាងក្រុមហ៊ុនផងដែរថា ក្នុងករណីទឹកជំនន់នេះ អាជ្ញាធរខេត្តបានចុះទៅពិនិត្យដល់មូលដ្ឋានស្រុកមួយចំនួនដែល ទទួលរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន និង ផលដំណាំប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយមកដល់ថ្ងៃនេះ ស្ថានភាពបានធូរស្រាលហើយ តែតាមការផ្តល់ដំណឹងរបស់ក្រសួងធនធានទឹក ឧតុនិយម ថានៅថ្ងៃស្អែក ភូមិសាស្ត្រខេត្តមួយចំនួន រងនូវសម្ពាធអាកាសធាតុមិនល្អ ដែលធ្វើឲ្យស្ថានភាពទឹកនៅតាមបណ្តាស្រុក មួយចំនួនជួបរង ករណីនេះ ដែលនឹងធ្វើឲ្យភោគផលដំណាំរបស់បងប្អូនត្រូវរងការខូចខាតទៀតផង ដោយបច្ចុប្បន្នស្រូវបានកំពុងចេញផ្កា ហាលផ្លែ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្កា ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និង សត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ ហើយក្នុងនោះដែរអាជ្ញាធរខេត្តក៏បានរៀបចំជាស្បៀង ដែលទទួលបានពីបងប្អូនសប្បុរសជនយកទៅផ្តល់ជូនដល់បងប្អូនប្រជាពលរងគ្រោះផងដែរ ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកឯទៀត ហើយអំណោយទាំងនេះឯកឧត្តមនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ។ ម៉្យាងទៀតបើបងប្អូនសប្បុរសជន មានពេលវេលា សូមអញ្ជើញចូលរួមក្នុងការផ្តល់អំណោយដល់បងប្អូនរងគ្រោះនៅតាមបណ្តាមូលដ្ឋានផងដែរ ៕


អត្ថបទនិងរូបភាព៖ម៉ី សុខារិទ្ធ

Tags: រដ្ឋបាល​ខេត្ត​សៀមរាបអំណោយពីសប្បុរសជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.