Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

ដោយ Pothe Thun
31/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តសៀមរាប រួមទាំងសប្បុរសជនផងដែរ ចុះទៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ដើម្បីប្រគល់ផ្ទះមនុស្សធម៌ទី៧៥ ដល់គ្រួសារជនពិការ ដែលបុរសជាប្តីនិងជាឪពុក ស្លាប់មួយកំណាត់ខ្លួន ដោយគ្រោះថ្នាក់ដើមឈើរលំសង្កត់លើ កាលពី៣ឆ្នាំមុន រួមជាមួយអំណាយជាស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួន និងថវិកា ២លាន ៦សែនរៀល និងបានជួបសំណេះសំណាល ផ្តល់អំណោយជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារងាយរងគ្រោះចំនួន២០គ្រួសារទៀតផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទាង អេងទៀ សីហា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយសង្កត់ធ្ងន់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ គឺជាក្តីកង្វល់របស់កាកបាទក្រហមកម្ពុជា ដូច្នេះហើយទើបនៅទីណាដែលប្រជាពលរដ្ឋជួបភ័យវិបត្តិ គ្រប់ទីកន្លែងទាំងនោះ ត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជា តាមរយៈនៃចលនាបណ្តាញបេសកកម្មមនុស្សធម៌មួយនេះ ចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់សហគមន៍នៅមូលដ្ឋាន។

លោកជំទាវ តាំងហ្គិចលៀង-អ៊ឹងលីហេង ក្នុងនាមជាម្ចាស់អំណោយផ្ទះមនុ្សធម៌ទី៧៥ មានចំណាប់អារម្មណ៍ថា លោកជំទាវ ពិតរំភើបខ្លាំងណាស់ ដែលការបរិច្ចាគនេះ បង្កើតបាននូវភាពកក់ក្តៅមួយចំណែក សម្រាប់គ្រួសារមួយដែលកំពុងប្រឈមនឹងភាពរងគ្រោះ។ សម្រាប់ការព្យបាលផ្លូវចិត្តចំពោះបុរសពិការជាស្វាមី លោកជំទាវបានបង្ហាញថា ភាពរងគ្រោះជាជនពិការវាហាក់ដូចជាជីវិតមួយដែលត្រូវបាត់បង់អ្វីៗទាំងអស់ ក៏ប៉ុន្តែមិនត្រូវគិតរំលងបានទេ គឺវត្តមានភរិយាជាទ្រព្យដ៏សំខាន់ ជាស្រ្តីដ៏រឹងពឹងហ៊ានពុះពារប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ដែលមិនត្រឹមដើរតួនាទីជំនួសស្វាមី តែនៅមើលថែស្វាមី និងតស៊ូបញ្ជូនកូនទាំង៣នាក់ក្នុងបន្ទុក បានរៀសសូត្រទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោកស្រី ឡិញ ផា ដែលជាភរិយាជនពិការ ខាងលើបានបញ្ជាក់ថា ប្តីរបស់គាត់ឈ្មោះ សេ ចន អាយុ៣១ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ( ប្រុស២ ស្រី១ )។ កាលមិនទាន់ថ្លាក់ខ្លួនពិការ បុរសជាប្តីមានមុខរបរជាអ្នកកាប់អុស ជាអកុសលត្រូវដើមឈើរលំសង្កត់លើកាលពី៣ឆ្នាំមុន។ ដើម្បីព្យាបាលប្តី ស្ត្រីជាប្រពន្ធបានសម្រេចចិត្តលក់ដី លក់ផ្ទះ ហើយទីបំផុតបុរសជាប្តីបានត្រឹមតែរួចផុតពីសេចក្តីស្លាប់ តែត្រូវក្លាយខ្លួនជាជនពិការស្លាប់មួយកំណាត់ខ្លួនដល់សព្វថ្ងៃ។ បច្ចប្បន្ននេះ គ្រួសារជនពិការមួយនេះ រស់នៅលើដីរបស់បងដែលផ្តល់ឲ្យស្នាក់អាស្រ័យ ជីវភាពគ្រួសារដែលរ៉ាប់រងដោយស្រ្តីជាភរិយា សង្ឃឹមទៅលើការងារស៊ីឈ្នួលដកដំឡូង ច្រូតស្រូវជាដើម ក្រៅពីនោះមានពេលខ្លះត្រូវបានទៅបំរើការងារ ជាបុគ្គលិកអនាម័យនៅមណ្ឌលសុខភាព៕

អត្ថបទ និង រូបភាព : ងិន គីមឡេង ស៊ាន សុផាត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ផ្លូវជនបទជិត២០០គីឡូម៉ែត្រក្នុងខេត្តសៀមរាប រងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ

ផ្លូវជនបទជិត២០០គីឡូម៉ែត្រក្នុងខេត្តសៀមរាប រងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ និងប្រជាពលរដ្ឋ ដង្ហែរទៅសប្បុរិសារាម ថវិកាទទួលបានពីអង្គកឋិនចំនួនជាង ២០លានរៀល

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ និងប្រជាពលរដ្ឋ ដង្ហែរទៅសប្បុរិសារាម ថវិកាទទួលបានពីអង្គកឋិនចំនួនជាង ២០លានរៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.