Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ និងប្រជាពលរដ្ឋ ដង្ហែរទៅសប្បុរិសារាម ថវិកាទទួលបានពីអង្គកឋិនចំនួនជាង ២០លានរៀល

ដោយ Pothe Thun
31/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ និងប្រជាពលរដ្ឋ ដង្ហែរទៅសប្បុរិសារាម ថវិកាទទួលបានពីអង្គកឋិនចំនួនជាង ២០លានរៀល
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្រុមប្រឹក្សា ឃុំពាក់ស្នែង ព្រមទាំងលោកអាចារ្យ គណកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដចផ្តើមប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តសប្បុរិសារាម (ហៅ វត្តខ្នាចត្រាច) ដែលស្ថិតនៅក្នុងភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។ ក្រោមអធិបតិភាពឯកឧត្តម ផៃ សុខខេង ជាប្រឹក្សា និងនាយករងខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឯកឧត្តម ខៀវ ឆេន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង លោកជំទាវ អស់លោកស្រី និងពុទ្ធបរិស័ទជាច្រើននាក់បានអញ្ជើញចូលរួម ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងឧទ្ទិសមគ្គផល ជូនដល់បុព្វការីជន និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកហើយនោះ។

បន្ទាប់ពីលោកអាចារ្យបានប្រកាសនៅក្នុងពិធីវេរប្រគេនដល់ព្រះសង្ឃថា អង្គកឋិនទានទាំងនេះ កើតឡើងដោយហេតុ៤យ៉ាង: គឺដូនជី តាជី ប្រជាពុទ្ឋបរិស័ទ ព្រះសង្ឃ ដែលបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថា កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុជាបដិគ្គាហកៈផង អ្នកទទួលក្រាលគ្រងផង អ្នកអនុមោទនាផង និងបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានបដិបត្តិ រៀនសូត្រព្រះធម៌វិន័យ ត្រឹមត្រូវតាមគន្លងព្រះពុទ្ឋសាសនាជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផៃ សុខខេង មានប្រសាសន៍ថា បុណ្យអង្គកឋិនទានសាមគ្គីនេះ បានកើតឡើងដោយសារអាជ្ញាធរ ក្រុមការងារ ក្រុមប្រឹក្សាឃុំពាក់ស្នែង ព្រមទាំងលោកអាចារ្យ គណកម្មការនឹងពុទ្ធបរិស័ទចំណុះជើងវត្តបានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដចផ្តើមប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែយកមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្ត សប្បុរិសារាម (ហៅ វត្តខ្នាចត្រាច) ដោយសារតែមានសុខសន្តិភាព ទើបមានការរីកចំរើនលើគ្រប់វិស័យទាំងពុទ្ឋចក្រ និងអាណាចក្រ គឺតែងតែដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។ ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃនឹងប៉ិនប្រសព្វ ក្នុងគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាយើងទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យហេដ្ឋារចនាសម្ព័ន្ឋ សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យពុទ្ធចក្រ គឺត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចែងថា ព្រះពុទ្ឋសាសនាគឺជាសាសនារបស់រដ្ឋ។ ឯកឧត្តម សម្តែងនៅការអរគុណ នឹងកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គីគ្នា ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទ្រព្យធន នាំគ្នារៀបចំជាអង្គកឋិនទាននេះឡើង ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យវិស័យពុទ្ឋសាសនាឲ្យកាន់តែរីកចំរើនតទៅទៀត។

សូមបញ្ជាក់ថា ថវិកាអមត្រៃដែលទទួលបានពីអង្គកឋិនទាននាឱកាសនោះដែរ មានចំនួន ១៦,៤៩៩,១០០រៀល និងប្រាក់ដុល្លាចំនួន ១,៩៣៧$នេះ គឺសម្រាប់កសាងទីអារាមវត្ត នឹងផ្គត់ផ្គង់ដល់ព្រះភិក្ខុសង្ឃដែលគង់នៅទីនោះ៕

អត្ថបទ និងរូបភាព : ខេង ឧត្តម

Tags: កឋិន​សាមគ្គី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៤ថ្ងៃ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ និងព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ជិត១៧ម៉ឺននាក់

រយៈពេល៤ថ្ងៃ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ និងព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ជិត១៧ម៉ឺននាក់

សេចក្តីព្រាងច្បាប់ចំនួន៦ ត្រូវបានសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកមិញនេះ

សេចក្តីព្រាងច្បាប់ចំនួន៦ ត្រូវបានសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកមិញនេះ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យរថយន្តផ្សាយចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យរថយន្តផ្សាយចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.