Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យរថយន្តផ្សាយចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា

ដោយ Pothe Thun
02/11/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យរថយន្តផ្សាយចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឺកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យ រថយន្តផ្សាយចល័ត (OB) ថ្មីចំនួន១គ្រឿង របស់ទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវត្រៀមទុក សម្រាប់ថត និងផ្សាយផ្ទាល់ក្នុងពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខ។

តាមសេចក្ដីរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បង្ហាញថា រថយន្តផ្សាយចល័តថ្មីមួយគ្រឿងនេះ ជាអំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍ បាយ័ន។ រថយន្តទំនើបនេះដែរ មានបំពាក់ប្រព័ន្ធបញ្ជារូបភាព និងបំពាក់កាមេរ៉ាចំនួន ៨គ្រឿង ប្រព័ន្ធបញ្ជាសំឡេង ម៉ាស៊ីនទំនាក់ទំនង ម៉ាស៊ីនតម្លើងអក្សរ ម៉ាស៊ីនបញ្ហារូបភាពយឺតសម្រាប់កីឡា ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើងកម្លាំង ២៥KVA ព្រមទាំង ប្រព័ន្ធភ្លើងស្វ័យប្រវត្តិផងដែរ។ ក្នុងពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាខាងមុខ រថយន្តផ្សាយចល័តនេះ អាចថតបានទិដ្ឋភាព ចំនួន ១៣ កន្លែង ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់វិមានឯករាជ្យ។ បន្ថែមពីនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានប្រគល់កាមេរ៉ា ចំនួន ៣ឈុត ដើម្បីបំពាក់នៅក្នុងរថយន្តចល័តតូច និងបានប្រើប្រាស់ចាប់ពីចុងខែតុលា ឆ្នាំ២០១៩ផងដែរ។

ឯកឧត្តម ឃឹម វុទ្ធី និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ លោកជំទាវអគ្គនាយិកាវិទ្យុ និងទូរទស្សន៍ បាយ័ន ដែលតែងតែយកចិត្តទុកដាក់ គាំទ្រដល់ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ពីវិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តម ឃឹម វុទ្ធី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែ បានផ្តល់ការ ណែនាំដោយផ្ទាល់ ក៏ដូចជា តាមរយៈ លោកជំទាវ ហ៊ុន ម៉ាណា ដើម្បីយ៉ាងណាឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភាពរីក ចម្រើនឈានឆ្ពោះទៅមុខជានិច្ច៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ក្រសួងព័ត៌មាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន កោតសរសើរ ពីសកម្មភាពការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់ នៃក្រសួងព័ត៌មាន អំឡុងថ្ងៃឈប់សម្រាក នៃពិធីបុណ្យជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន កោតសរសើរ ពីសកម្មភាពការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់ នៃក្រសួងព័ត៌មាន អំឡុងថ្ងៃឈប់សម្រាក នៃពិធីបុណ្យជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យស្ថានភាពផ្លូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់នៅសៀមរាប

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យស្ថានភាពផ្លូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់នៅសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.