Wednesday, May 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស

ដោយ Pothe Thun
03/11/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

និន្នាការនៃការវិវត្តកសិកម្មសរីរាង្គនៅកម្ពុជា គឺជាការឆ្លើយតបទៅនឹងគោលនយោបាយនិងផែនការមេរបស់ក្រសួង ក្នុងការជំរុញកំណើនកសិកម្ម ប្រកបដោយការប្រកួតប្រជែងនិងបរិយាប័ន្ន ផលិតផលមានគុណភាពនិងអាហារូបត្ថម្ភ រួមជាមួយនឹងគោលដៅមុតស្រួចរបស់រាជរដ្ឋាភិបាល គឺការប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ រួមទាំងបញ្ហាប្រឈមននា ដែលបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀង ឱ្យទៅជាឱកាសនៃការវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបើកដំណើរការ អង្គសន្និសីទជាតិ និងវគ្គបណ្តុះបណ្តាល ស្តីពីកសិកម្មសរីរាង្គ-ការអភិវឌ្ឍផលិតផលសម្រាប់កសិករ និងផលិតករនៅក្នុងប្រទេសកម្ពុជា ដែលគាំទ្រដោយ អង្គការផលិតភាពអាស៊ី ( APO ) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែល សិក្ខាសាលានេះ មានរយៈពេល៤ថ្ងៃ សហការរៀបចំដោយមជ្ឍមណ្ឌលផលិតភាពជាតិនៃក្រសួងកសិកម្ម ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស នវានុវត្តន៍ គាំទ្រដោយអង្គការផលិតភាពអាស៊ី (APO ) និងមានសិក្ខាកាមចូលរួមមកពីខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងរាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ាន វណ្ណហន បានប្រសាសន៍បន្តថា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងទទួលរងនូវបញ្ហាប្រឈមពីវិបត្តិ នៃជំងឺកូវីដ-១៩ និងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះជំនន់ទឹកភ្លៀង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអង្គភាពជំទាញជាសេនាធិការ ក៏ដូចជាអន្តរស្ថាប័នពាក់ព័ន្ធត្រូវបានបំពេញកាតព្វកិច្ចចំពោះមុខ “ ប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ តាមរយៈការលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំ ដែលមានសក្តានុពល មានតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដោយមិនមើលរំលងអំពីការធ្វើកសិកម្មសរីរាង្គ ដែលត្រូវចូលរួមឱ្យបានសកម្មថែមទៀត ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងភាតរៈបរិស្ថាន ។ កម្ពុជាមានកាលានុវត្តភាពច្រើន ដើម្បីជំរុញការអភិវឌ្ឍកសិកម្មសរីរាង្គ ដើម្បីបំពេញតម្រូវការដែលចេះតែកើនឡើងជាលំដាប់នោះ ហើយក៏ឆ្លើយតបផងដែរ ចំពោះតម្រូវការលើកិច្ចការពារសុវត្ថិភាពម្ហូបអាហារ សុខភាព បរិស្ថាន ភាពស៊ីវិល័យ និង សុខុមាលភាពសង្គម ការប្រកួតប្រជែងដណ្តើមទីផ្សារ និងទំនុកចិត្តពីអតិថិជនដើម្បីរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ គឺក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិកូវីដ១៩ កម្ពុជាបាននាំចេញផលិតផលកសិកម្មផ្លូវការទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត៦លានតោន ក្នុងនោះនាំចេញអង្ករបានជិត ៤៩ពាន់តោន ទៅកាន់គោលដៅ៥៩ប្រទេស កើនឡើង២២,៦៧% បើធៀបនឹងឆ្នាំ២០១៩។ មោទនភាពនេះ បានធ្វើឱ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសធំៗចំនួន១០នៅលើសកលលោក ដែលបាននាំចេញអង្ករទៅក្រៅប្រទេស ក្នុងនោះអង្ករក្រអូបប្រណិតរបស់កម្ពុជា (ពូជស្រូវផ្ការំដួល) ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ រស់ជាតិឆ្ងាញ់ជាងគេ។ ជាមួយគ្នានោះការនាំចេញអង្ករក្រៅផ្លូវការរបស់កម្ពុជា មានចំនួនជាង២,៦លានតោន ផងដែរ។ តាមការវាយតម្លៃរបស់ធនាគារពិភពលោក និងស្ថាប័នអន្តរជាតិធំៗបានព្យាករណ៍ថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ -២,០%។ ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមានចំពោះវិស័យមួយចំនួន ខណៈពេលវិស័យខ្លះទៀតនៅបន្តជួបការលំបាក៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ងិន គីមឡេង  យូ វង្ស

Tags: កសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស​ក្រសួង​កសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យស្ថានភាពផ្លូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់នៅសៀមរាប

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យស្ថានភាពផ្លូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់នៅសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប

ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន

ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.