Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន

ដោយ Pothe Thun
04/11/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការចក្ខុវិស័យកម្ពុជា សហការជាមួយមូលនិធិ អាស៊ា អិកវានសិងឡៃ នាំយកគ្រឿងឧបភោគបរិភោគរួមមានមានអង្ករ ទឹកត្រី ត្រីខ មី អំបិល ស្ករស និងទឹកដោះគោខាប់ ចែកជូនបងប្អូនជាកម្មករឡឥដ្ឋ ចំនួន ១៧៥គ្រួសារ នៃឡឥដ្ឋ៥កន្លែងក្នុងស្រុកក្រឡាញ់ ក្នុងពេលជួបរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅបរិវេណវត្តភ្នំទ្រង់បាត្រ ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកស្រី ម៉ន នីរងី្ស អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ និង លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក អាជ្ញាធរឃុំ ភូមិបុគ្គលិកអង្គការផងដែរ។

លោក ស៊ត់ ចន្ថា បានបញ្ជាក់ថា អង្គការចក្ខុវិស័យកម្ពុជា បានកើតឡើងក្នុងឆ្នាំ២០១៣ គឺដើមី្បបម្រើការងារមនុស្សធម៌ នៅខេត្តសៀមរាបក៏ដូចទូទាំងព្រះរាជាណសចក្រកម្ពុជា ហើយកន្លងមកសកម្មភាពរបស់អង្គការ បានធ្វើនៅខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដោយបានផ្តល់អណ្តូងទឹកស្អាតបាន ចំនួន ៩៨៦អណ្តូង សាងសង់សាលារៀន ៥ខ្នង និងជួសជុលសាលារៀន ៤ខ្នង និង សាងសង់បន្ទប់ទឹកអនាម័យនៅតាមមន្ទីរពេទ្យ ២កន្លែង និងឧបត្ថម្ភអ្នកសម្រាលកូនខ្វះខាត សម្រាកនៅតាមមណ្ឌលសុខភាព ចំនួន៧០០នាក់ ព្រមទាំងបានផ្តល់នូវស្បៀងអាហារដល់គ្រួសារក្រីក្រនៅតាមឡឥដ្ឋ និង ងាយរងគ្រោះទៀតផង។ ម៉្យាងទៀតក្នុងសកម្មភាពទាំងនេះ ក៏ជាសិល្បះប្រពៃណី វប្បធម៌ចែករំលែករបស់អង្គការ ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ ។

មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ម៉ន នីរងី្ស ក្នុងនាមតំណាងប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចបងប្អូនកម្មករ នៅតាមសិប្បកម្មឡឥដ្ឋទាំង៥ក្នុងស្រុកក្រឡាញ់ សម្តែងពីទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការ ចក្ខុវិស័យកម្ពុជា និង មូលនិធិ អាស៊ា អិកវានសិងឡៃ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើង បានកំពុងជួប នូវទុក្ខលំបាក ដោយគ្រោះធម្មជាតិ និង អំពីទុក្ខលំបាករបស់បងប្អូន សំខាន់ចំពោះកុមារៗនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ចំការដំណាំកសិកម្ម។ ក្នុងនោះដែរក៏សូមណែនាំដល់បងប្អូនកម្មករដែលស្នាក់អាស្រ័យនៅនឹងសិប្បកម្មឡឥដ្ឋ ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗរបស់ខ្លួន ដោយកុមារតូចៗនេះហើយងាយរងនូវហានីភ័យផ្សេងៗ។ ក្នុងនោះលើកស្រីបានធ្វើការណែនាំ និង ក្រើនរំលឹកបងប្អូន សូមកុំភ្លេចកូវិដ ពីព្រោះថា កូវិដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ដូច្នេះយើងត្រូវអនុវត្តឲ្យបានជាប្រចាំតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ ម៉្យាងទៀតនៅពេលទឹកស្រក សូមបងប្អូនត្រូវធ្វើអនាម័យជុំវិញលំនៅដ្ឋាន និង លប់បំបាត់នូវទី ជម្រកសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម និង គ្រុនឈិក ដែលកើតលើមនុស្សគ្រប់វ័យ និង សូមឲ្យបងប្អូនត្រូវយកចិត្តធ្វើការស្តារឡើងវិញនូវជីវភាពក្រុមគ្រួសារ ត្រូវធ្វើការដាំដុះដំណាំរួមផ្សំ ព្រមទាំងធ្វើការប្រមូលភោគផលស្រូវ ដែលនៅសេសសល់ពីទឹកជំនន់នេះ

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរ លោកស្រី ក៏បានជំរុញឲ្យអាណាព្យាបាលត្រូវបញ្ជូនកូនៗរបស់ខ្លួនឲ្យបានចូលសិក្សារៀនសូត្រ ដោយកុមារទាំងអស់ គឺជាសរសស្តម្ភនៃគ្រឹះរឹងមាំរបស់ ប្រទេសជាតិ និង ជាធនធាមនុស្សដ៏សំខាន់នៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះក៏សូមឲ្យបងប្អូនកម្មករទាំងអស់ ដែលគ្មានអត្តសញ្ញាណបណ្ណ័ ត្រូវទៅធ្វើនៅសាលាស្រុក ហើយបងប្អូនដែលមិនទាន់បានចំឈ្មោះបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ និង រូបភាព៖ គឿន វ៉េត

Tags: កម្មករឡឥដ្ឋជំនន់​ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក

ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.