Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

ដោយ Pothe Thun
04/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លើកឡើងនៅក្នុងអង្គសិក្ខាសាលា ស្តីពីការណែនាំ និងពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញថ្នាក់ក្រោមជាតិ សម្រាប់តាមដានត្រូតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា៖ ក្នុងដំណើរការនៃការអនុវត្តគោលនយោបាយរយៈពេលវែងដ៏មានសារសំខាន់មួយនេះរាជរដ្ឋាភិបាល បានអំពាវនាវឲ្យមានការអនុវត្តតាមបែបវិមជ្ឍការ និងមានការចូលរួមជាពហុវិស័យ ប្រកបដោយប្រសិទ្ធភាព ។

គោលនយោបាយនេះ ផ្តោតទៅលើអាទិភាពចម្បងៗចំនួន៤ គឺទី១ ការពង្រីកនិងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ទី២ ការគ្រង់គ្រងការធ្វើទេសន្តរប្រវេសន៍និងនគររូបនីយកម្ម ទី៣ ការពង្រីកវិស័យកសិកម្មនិងសកម្មភាពពាក់ព័ន្ធ និងទី៤ គឺ ការវិនិយោគលើវិស័យសង្គមកិច្ច។ នៅថ្នាក់ជាតិ គោលនយោបាយនេះ ត្រូវបានបំបែកជា៥ដំណាក់កាល ដែលក្នុងមួយដំណាក់កាលមានរយៈពេល៣ឆ្នាំ ហើយបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ( ២០១៩-២០២១ )។

ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ថា៖ ដោយផ្តោតការគិតគូរដល់ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងលឿនផ្នែកប្រជាសាស្រ្ត មកលើប្រជាជនគ្រប់មជ្ឍដ្ឋាន ដូច្នេះការបញ្ចូលកត្តាឌីណាមិកប្រជាសាស្រ្តទៅក្នុងដំណើរការនៃការធ្វើផែនការអភិវឌ្ឍ គឺជាការងារដ៏ចាំបាច់ សំដៅធ្វើឲ្យកម្ពុជាបានត្រៀមខ្លួនសមស្រប ក្នុងការទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពប្រជាសាស្រ្ត ដែលកំពុងឆ្លងកាត់ និងកាលានុវត្តភាពដទៃទៀត ដែលកំពុងកើតមានសម្រាប់ការអភិវឌ្ឍ រួមទាំងបានដោះស្រាយបញ្ហាប្រឈមទាំងឡាយផងដែរ ដែលបានជួបកន្លងមក និងកំពុងជួបប្រទះនៅក្នុងបរិការណ៍នេះ។ ឌីណាមិកប្រជាសាស្រ្ត គឺជាទស្សនៈស្នូល សម្រាប់ការពិភាគ្សាគ្នានៅក្នុងអង្គសិក្ខាសាលានេះ ដែលជាសិក្ខាសាលាសម្រាប់ការណែនាំអំពីមូលដ្ឋាន និងរបៀបនៃការបង្កើតផែនការសកម្មភាព នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០នៅថ្នាក់ខេត្តជាលើកដំបូង ដោយការជ្រើសរើសយកខេត្តសៀមរាប ដើម្បីចាប់ផ្តើមអនុវត្តសាកល្បង ដែលកន្លងមកគោលនយោបាយនេះ ទាំងផែនការសកម្មភាព គឺផ្តោតនៅតែថ្នាក់ជាតិប៉ុណ្ណោះ ដែលនោះគឺជាចំណុចខ្វះចន្លោះ ត្រូវតែបានបំពេញជាចាំបាច់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទួន ថាវរៈ មានប្រសាសន៍ទៀតថា លទ្ធផលនៃការរំពឹងទុក របស់គោលនយោបាយជាតិប្រជាជនដ៏ល្អមួយនេះ គឺឆ្លុះបង្ហាញអំពីការលើកកម្ពស់កំណើនសេដ្ឋកិច្ចឆាប់រហ័សប្រកបដោយចិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលការអភិវឌ្ឍនេះ បានជួយផ្តល់សេវាសង្គមជាមូលដ្ឋាន ដល់ប្រជាពលរដ្ឋ។ ក្នុងហេតុផលទាំងនេះ បានបង្ហាញឲ្យឃើញដែរថា គោលនយោបាយជាតិប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច គឺមិនអាចញែកចេញពីគ្នាបាននោះឡើយ និងត្រូវបានពង្រឹងឲ្យគ្នាទៅវិញទៅមកផងដែរ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: ​ក្រសួង​ផែនការគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.