Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

ដោយ Pothe Thun
05/11/2020
នៅក្នុង សាសនា និង មនុស្សធម៌
គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសង្ឃខេត្តសៀមរាបដែលនិមន្តមកពីទីអារាមផ្សេងៗគ្នាក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះវិន័យធរគណខេត្ត ព្រះនាម ព្រះបវរវិជ្ជា ទេព ភឿន បាននាំយកស្បៀងអាហារនិងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភ និងសួរសុខទុក្ខ ដល់គ្រួសារក្រីក្រមួយគ្រួសារ នៅភូមិសាលាកន្សែង សង្គាត់ស្វាយដង្គំ ដែលកំពុងជួបប្រឈមខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែស្រ្តីទទួលអំណោយ ឈ្មោះ គឹម ស្រីថេង អាយុ២៤ឆ្នាំ ជាជនងាយរងគ្រោះ ត្រូវប្តីទទួលអនិច្ចកម្មក្នុងខណៈពេលដែលខ្លួនពរពោះ និងត្រូវសម្រាលកូនក្នុងកាលៈទេសៈនៃបាត់បង់ការងារធ្វើ ដោយវិបត្តិកូវីដ១៩ និងត្រូវបានប្រើជីវិតរស់នៅជាមួយជីដូនចាស់ជរា ព្រមជាមួយនោះ នៅក្នុងបន្ទុកមានកូនតូច២នាក់ និងក្មួយកំព្រា២នាក់ផ្សេងទៀត ហើយឱពុកម្តាយក៏ស្ថិតក្នុងជីវភាពខ្វះខាតផងដែរ។

ព្រះបវរវិជ្ជា ទេព ភឿន មានថេរដីកាដែរថា នេះជាលើកទី២ហើយ ដែលប្រតិភូសង្ឍនៃខេត្តសៀមរាប បានផ្តល់អំណោយសម្រាប់គ្រួសារងាយរងគ្រោះមួយនេះ ស្របគ្នាផងដែរ នឹងការនាំយកថវិកាសប្បុរសធម៌ របស់លោក ហឿន សំនៀង និងភរិយា ជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលព្រមជួយសម្រាលការលំបាក ដោយទឹកចិត្តអាណិតអាសូរ ជួយឧបត្ថម្ភក្នុង១ខែ ជាថវិកា១០០ដុល្លា រយៈពេល៣ខែ បន្ទាប់ពីបានជួបផ្ទាល់ ស្រ្តីងាយរងគ្រោះរូបនេះ ក្នុងអំឡុងពេលសំរាកសម្រាលកូននៅក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដោយវះកាត់ កាលពីចុងខែសីហាកន្លងទៅ។ ដោយអំណោយទាំងនោះ សារុបរួមមាន ថវិកា ៨៥ម៉ឺនរៀល អង្ករ១០០គីឡូក្រាម មី៦កេះ ទឹកត្រី១យួរ ទឺកស៊ីអ៊ីវ២យួរ ត្រីខ ១ឡូត៌ និង នំ១ធុង ។ អ្វីដែលអំណោយសំខាន់បន្ថែមនោះ គឺធម្មទានអប់រំផ្លូវចិត្ត គាំពារឲ្យគ្រួសារងាយរងគ្រោះមួយនេះ មានការតស៊ូជំនះការលំបាកទាំងឡាយ ដើម្បីអនាគតដ៏វែងឆ្ងាយខាងមុខ។

ព្រះបវរវិជ្ជា ទេព ភឿន មានថេរដីកាទៀតថា សាសនាព្រះសមណគោត្តម ព្រះបរមគ្រូនៃយើង រីកចម្រើនរុងរឿងមកដល់បច្ចុប្បន្នកាល និងទៅអនាគតគម្រប់៥០០០ព្រះវស្សា គឺអាស្រ័យដោយពុទ្ធមាមកជន ដូចនេះហើយ ទុក្ខលំបាករបស់ប្រជាពុទ្ធស័ទ និងជនរងគ្រោះជាទូទៅ គឺជាហេតុផល ដែលព្រះសង្ឃត្រូវមានធុរកិច្ច ជួយគ្នាតាមប្រការដែលអាចធ្វើទៅបាន។ ពិតណាស់ថា អំណោយទាំងនេះ គឺបានមកពីសទ្ធារបស់ពុទ្ធបរិស័ទ ដូច្នេះការចែករំលែកចេញពីព្រះសង្ឃ សម្រាប់ជាបច្ច័យទាន ជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ គឺជាការប្រតិបត្តិដោយប្រពៃបំផុត៕

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

អត្ថបទ និង រូបភាព៖ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

ពាណិជ្ជករត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ

ពាណិជ្ជករត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.