Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

ដោយ Pothe Thun
05/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ
472
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប រួមមាន ព្រលានយន្តហោះអន្តរជាតិថ្មី ផ្លូវ៣៨ខ្សែ និងទីក្រុងសៀមរាបថ្មី ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ ដែលនេះជាខ្លឺមសារសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត រួមនិងវត្តមានថ្នាក់ដឹកនាំ តំណាង មន្ទីរ អង្គភាព អភិបាលស្រុក ជុំវិញខេត្តផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

លើកឡើងក្នុងកិច្ចប្រជុំនោះ លោកអភិបាលរងខេត្ត បានបង្ហាញថា ពីមោទកភាពចំពោះប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលបានចូលរួមយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់របស់ខ្លួន ទោះបីផលប៉ះពាល់នោះ តិចឬច្រើនក៏ដោយ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងប្រទេសជាតិទាំងមូល។ តែទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា សំណង់ដែលបងប្អូនប្រជាពលរដ្ឋបានរុះរើនេះ គឺស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ ពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនឡើយ។

ជាមួយនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបង្ហាញដល់កិច្ចប្រជុំ រួមនិងសាធារណមតិអំពីការអនុវត្តគម្រោងព្រលានយន្តហោះអន្តរជាតិ គឺនៅតែបន្តសាងសង់ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងគ្រោងបញ្ចប់ការដ្ឋាននៅឆ្នាំ២០២៣។ ដោយឡែក ទីក្រុងសៀមរាបថ្មី បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ គម្រោងនេះ គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ខ្ពស់ៗបាន និងចូលរួមទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥។ ហើយគម្រោងទីក្រុងថ្មីនេះ នឹងរៀបចំនៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមផងដែរ។

បន្ថែមពីគម្រោងសំខាន់ៗទាំង៣នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានណែនាំដល់រដ្ឋបាលស្រុកទាំងអស់ ត្រូវពិនិត្យមើលសំណង់នៅលើដីចំណីផ្លូវសាធារណ ឬដីសាធារណរបស់រដ្ឋ និងត្រូវមានវិធានការលើសំណង់ទាំងនោះ។ បច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាកំពុងរស់នៅក្នុងម្លប់សន្តិភាព ដូច្នេះមិនថាទីក្រុង ឬជនបទ ជីវភាពប្រជាពលរដ្ឋមានការប្រសើរឡើងជាលំដាប់។

ដោយឡែក អង្គប្រជុំក៏បានលើកយក សេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៧ សេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប បញ្ហាផ្សេងៗ ពិនិត្យ ពិភាក្សា និងអនុម័តផងដែរ។

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ និងលោក ខេង ឧត្តម
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង

ផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង

រថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនក្នុងក្រុងសៀមរាប រេចង្កូតបុករបាំងទ្រូងផ្លូវចំនួន៣ផ្ទាំង

រថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនក្នុងក្រុងសៀមរាប រេចង្កូតបុករបាំងទ្រូងផ្លូវចំនួន៣ផ្ទាំង

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.