Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពាណិជ្ជករត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ

ដោយ Pothe Thun
05/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សេដ្ឋកិច្ច និង កសិកម្ម
ពាណិជ្ជករត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជីវករ និង ពាណិជ្ជករ ត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ

ផលិតផលជាអាហារសម្រាប់បរិភោគនេះ គឺនៅតែមានតម្រូវការខ្ពស់នៅឡើយ បើទោះបីជាពិភពលោកទាំងមូល កំពុងទទួលនូវការរាតត្បាតជាសកលនៃជំងឺកូវីត-១៩ក៏ដោយ ព្រោះថា គ្រប់ៗគ្នាត្រូវការបរិភោគជាប្រចាំថ្ងៃ ដែលមិនអាចខកខានបាននោះទេ ប៉ុន្តែបញ្ហាសំខាន់នោះ គឺ សុំឲ្យអាជីវករ និង ពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាព និង អនាម័យ និយាយរួមគឺរាល់ផលិតផលទាំងអស់ មិនត្រូវប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ។ នេះបើតាមប្រសាសន៍លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមថា តាមរយៈនៃសិក្ខាសាលានេះ នឹងធ្វើឲ្យផលិតករ អាជីវករ និងពាណិជ្ជករ នៃសហគ្រាសធុនតូច ទទួលបានចំណេះដឹងដែលទាក់ទងនឹងការពង្រឹងអាជីវកម្មរបស់ខ្លួន ការអភិវឌ្ឍន៍ចង្វាក់ផលិតកម្មរបស់សគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត ជាពិសេសនឹងផ្តល់នូវគំនិត និងបទពិសោធន៍ថ្មីៗ ដើម្បីស្វែងរកឱកាសពង្រីកនូវអាជីវកម្មរបស់ខ្លួន ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក អ៊ូច សារិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងធ្វើការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជាសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស ហើយវាជាឱកាសដ៏មានសារៈសំខាន់ក្នុងការជំរុញ និងបង្កើនការផលិត ការច្នៃប្រឌិត បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជូនដល់បងប្អូនកសិករ ផលិតករ អាជីវករ ពាណិជ្ជករ សមាគម សហគ្រិនក្នុងមូលដ្ឋាន ជាពិសេសជួយទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ និងរួមចំណែកការកាត់បន្ថយភាពក្រីក្រ ៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

ផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង

ផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង

រថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនក្នុងក្រុងសៀមរាប រេចង្កូតបុករបាំងទ្រូងផ្លូវចំនួន៣ផ្ទាំង

រថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនក្នុងក្រុងសៀមរាប រេចង្កូតបុករបាំងទ្រូងផ្លូវចំនួន៣ផ្ទាំង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.