Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

ដោយ Pothe Thun
04/11/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមតំណាងប្រជាកសិកររស់នៅក្នុងភូមិព្រលាន ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ បានអោយដឹងកាលពីថ្ងៃទី០៣ ខែវិច្ឆិកានេះថា ស្រូវប្រជាកសិករជាច្រើនពាន់ហិកតាបាននឹងកំពុងទទួលផលជាបណ្ដើរៗហើយ ដែលក្នុងមួយហិកតា អាចទទួលបានផលពី៣តោនទៅ៣តោនកន្លះ មានការកើនឡើងជាងឆ្នំាមុន ព្រោះតាមការសង្កេតឃើញជាក់ស្ដែង ស្រូវមានការលូតលាស់ល្អនិងចេញផ្លែផ្កាល្អ មានភាពល្អប្រសើរ។ ពួកគាត់បានបន្ដថា កាលពីឆ្នាំមុនៗស្រូវស្រែរបស់ពួកគាត់ មានការិចរិលដើមស្រូវដោយទទួលទិន្នផលប្រហែល២តោនទៅ២តោនកន្លះប៉ុណ្ណោះ។ជាក់ស្ដែងស្រូវនៅតំបន់ឃុំជន្លាស់ដៃ និងឃុំតាអាន ស្រុកក្រឡាញ់ បាននឹងកំពុងតែផ្ដល់ទិន្នផលល្អគួរអោយកត់សំគាល់ បើទោះបីស្រូវទាំងនោះ ធ្លាប់បានរងគ្រោះដោយគ្រោះរាំងស្ងួត និងទឹកជំនន់ក៍ដោយ។ ពួកគាត់ថ្លែងអំណរគុណដល់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុក ដែលបានអន្ដរាគមន៍ជួយសង្គ្រោះស្រូវទាន់ពេលវេលា។ បើសិនគ្មានក្រសួងធនធនាទឹក និងឧតុនិយមជួយអន្ដរាគមន៍បូបទឹកដាក់ស្រែទាន់ពេលវេលានោះទេ ស្រូវវស្សាពួកគាត់មិនអាចទទួលកើនឡើងជាងឆ្នាំមុននោះដែរ។

លោក ស្រឹប សារៀម ប្រធានសហគមន៍ប្រើប្រាស់ទឹកស្ពានស្រែងត្រពាំងអំបិល បានអោយដឹងដែរថា កាលពីពាក់កណ្ដាលខែកក្កដាឆ្នាំ២០២០កន្លងមក ស្រូវវស្សារបស់ប្រជាកសិករជាង៥០០ហិកតា បានក្រៀមស្វិតហើយប្រឈមនឹងងាប់ ដោយសារខ្វះទឹកស្រោចស្រប់ ប៉ុន្ដែត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងប្រធានមន្ទីរធនធានទឹកខេត្ដសៀមរាប ជួយសង្គ្រោះទាន់ពេលវេលា ទើបមកដល់ពេលនេះ ស្រូវពួកគាត់ នៅតំបន់នោះអាចទទួលបានទិន្នផលខ្ពស់គួរអោយកត់សំគាល់។ នាពេលបច្ចុប្បន្ននេះ ស្រូវប្រជាកសិករនៅឃុំជន្លាស់ដៃ និងឃុំតាអាន មានការលូតលាស់ល្អប្រសើរ ហើយបានទិន្នផលខ្លះហើយ បើទោះបីប៉ះពាល់ពីទឹកជំនន់ថែមទៀតក៍ដោយ។

លោក នួន គ្រីស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដសៀមរាប មានប្រសាសន៍ថា អាជ្ញាធរតែងយកចិត្ដទុកដាក់ទៅលើស្រូវស្រែប្រជាកសិករជានិច្ច។ កាលពីពាក់កណ្ដាលខែកក្កដា កន្លងមកនោះ មន្ទីរធនធានទឹកនិងឧតុនិយម ក៍ដូចជាក្រសួងបានយកម៉ាស៊ីនបូបទឹក៥គ្រឿង ដើម្បីបូបទឹកដាក់ស្រូវស្រែប្រជាកសិករអោយរួចផុតពីហានីភ័យ។ លោកបន្ដថា ការបូបទឹកជួយសង្គ្រោះស្រូវ ដែលជួបគ្រោះរាំងស្ងួតនោះអាជ្ញាធរប្រើពេលប្រមាណ១សប្ដាហ៍ ដោយនាំទឹកមកពីស្រុកផ្សេងអោយចូលតាមស្ទឹកស្រុកក្រឡាញ់ ទើបបានចូលដល់ស្រែប្រជាកសិករនៅឃុំជន្លាស់ដៃនិងឃុំតាអានស្រុកក្រឡាញ់ខេត្ដសៀមរាប ។លោកសង្កេតឃើញថា ស្រូវដែលក្រុមការងារលោកជួយសង្គ្រោះជាច្រើនហិកតានោះបានរួចផុតពីក្រៀមស្វិតស្ងួតហើយបានទទួលទិន្នផលច្រើនលើសពីឆ្នាំមុនៗ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ទិន្នផលស្រូវប្រជាកសិករស្រូវវស្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

ពាណិជ្ជករត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ

ពាណិជ្ជករត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.