Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង

ដោយ Pothe Thun
04/11/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសហការី បានចុះពិនិត្យ ចូលរួមរៀបចំដី ព្រួស គ្រាប់ពូជស្រូវចុងរដូវវស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង នៅឃុំកែវពណ៌ និងឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប និងបានចុះពិនិត្យសុខភាពសត្វ ព្រមទាំងដាក់ផែនការចាក់ថ្នាំការពារជម្ងឺ នៅតាមទីទួលសុវត្ថិភាព នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាបផងដែរ។

ក្នុងឱកាសនោះលោក ទា គឹមសុទ្ឋ បានជំរុញនិងណែនាំដល់កសិករក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាំដុះ ការគ្រប់គ្រងទឹក និងដីឲ្យបានល្អប្រសើរ ការគ្រប់គ្រងជី និងការកម្ចាត់សមាសភាពចង្រៃ ធ្វើឱ្យដំណាំស្រូវលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់។ ជាមួយគ្នានោះសូមឲ្យប្រជាកសិករ មិនត្រូវឱ្យផ្លាស់ប្តូរទម្លាប់របស់កសិករពីការប្រើប្រាស់ពូជប្រពៃណី មកជ្រើសរើសប្រភេទពូជស្រូវទំនើប ដែលផ្តល់ទិន្នផលខ្ពស់ មានរយៈពេលខ្លី ដែលសមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ ផងដែរ។

លោកប្រធានមន្ទីរកសិកម្ម បានបញ្ចាក់ថា នៅពាក់កណ្តាលខែតុលាថ្មីៗនេះស្រុកមួយចំនួនក្នុងខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងបានបណ្តាលឱ្យផលដំណាំនិងស្រូវមួយចំនួនរងការជន់លិចនិងខូចខាតជាច្រើនផងដែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយទទួលបានពូជស្រូវ និងពូជបន្លែ ក្នុងគម្រោងគ្រោះមហន្តរាយ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៣លើក ទទួលបានស្រូវពូជចំនួន ៨០ ៥០០ គ.ក្រ (ប៉ែតសិបពាន់ប្រាំរយគីឡូក្រាម) និងពូជបន្លែ៤មុខ ចំនួន៦០០កញ្ចប់ ក្នុងនោះ លើកទី១ ពូជស្រូវ ចំនួន ២៩ ៥០០ គ.ក្រ និងពូជបន្លែ៥មុខ ៣០០កញ្ចប់ លើកទី២ ពូជស្រូវចំនួន ២៨ ០០០ គ.ក្រ និង ពូជបន្លែ៥មុខ ៣០០កញ្ចប់ និងលើកទី៣ ពូជស្រូវចំនួន ២៣ ០០០ គ.ក្រ សម្រាប់ចែកជូនកសិកររងគ្រោះ។ មន្ទីរកសិកម្មបាន រៀបចំបែងចែកបានចំនួន២លើក (លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្នុងឪកាសទិវាស្បៀង អាហារពិភពលោក ដល់កសិករចំនួន ២២០នាក់ ស្រូវពូជចំនួន ៥ ៥០០គ.ក្រ និងពូជបន្លែចំនួន២២០ កញ្ចប់ លើកទី២នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កសិករចំនួន ៥០០នាក់ បានចែកពូជចំនួន ៣០ ០០០គ.ក្រ និងពូជបន្លែចំនួន ២០០កញ្ចប់) ដូចនេះ ពូជស្រូវនៅសល់ចំនួន ៤៥ ០០០គ.ក្រនិងពូជ បន្លែចំនួន១៨០កញ្ចប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា ដើម្បីអនុវត្តបន្តមន្ទីរកសិកម្ម បានស្នើសុំគោលការណ៍ទៅគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីយកពូជស្រូវនិងពូជបន្លែដែលនៅសល់ បន្តបែងចែក ជូនទៅដល់កសិករនៅស្រុកគោលដៅចំនួន៥ស្រុក ដូចជា ស្រុកសូទ្រនិគម កសិករចំនួន១២០គ្រួសារ (មកពី៣ឃុំ) ។ ស្រុកជីក្រែង កសិករចំនួន១២០ គ្រួសារ (មកពី២ឃុំ) ស្រុកប្រាសាទបាគង ចែកកសិករ ចំនួន១១០គ្រួសារ មកពីឃុំចំនួន៤ ស្រុកក្រឡាញ់ ចែកកសិករ ចំនួន១០០គ្រួសារ មកពី៣ឃុំ និងស្រុកអង្គរធំ ចែកពូជបន្លែកសិករចំនួន ១៨០គ្រួសារ មកពីឃុំចំនួន១ កសិករម្នាក់ៗ ទទួលបានពូជបន្លែ ១កញ្ចប់ស្មើនិង១៨០កញ្ចប់ ។

ក្នុងនោះដែរបើតាមរបាយការណ៍ពីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តបានបង្ហាញថា៖ ដោយសារឥទ្ធិពលនៃព្យុះដែលមានកន្លងមកនេះ បានធ្វើអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីមធ្យម ទៅច្រើន នៅទូទាំងខេត្តសៀមរាប ដែលជាហេតុនាំអោយមានទឹកជំនន់បានហូរកាត់វាលស្រែ និងចំការនៅស្រុកមួយចំនួន ដែលធ្វើអោយប៉ះពាល់ និងខូចខាតស្រូវពង្រោះបង្កើនរដូវ(វស្សា)ជាពិសេសគឺខូចដោយសារទឹកជំនន់ទឹកទន្លេឡើងលិចតែម្តង រួមមានក្រុងសៀមរាប ស្រុកពួក សូទ្រនិគម ជីក្រែង អង្គជុំ វ៉ារិន អង្គរធំ ក្រឡាញ់ ស្រីស្នំ និងស្រុកប្រាសាទបាគង ។ សរុបផ្ទៃដីប៉ះពាល់ដំណាំស្រូវចំនួន ១៣ ៤០៨ហ.ត និង ផ្ទៃដីខូចខាតសរុបចំនួន ៧៦៤ហ.ត។ ដំណាំបន្លែចម្រុះប៉ះពាល់ផ្ទៃដីចំនួន ៦០ហ.ត និងខូចខាតអស់ ១៥ហ.ត។ ដំណាំដំឡូងមីប៉ះពាល់ផ្ទៃដីចំនួន ២ ៤០៧ហ.ត។ សម្រាប់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង២០២០-២០២១ ឃើញថាការភ្ជួររាស់ដីនារដូវប្រាំងធ្វើបាន សរុបចំនួន៤ ៤២៥ហ.ត ក្នុងនោះដោយគ្រឿងយន្ត៤ ៤២៥ហ.ត ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.