Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក

ដោយ Pothe Thun
04/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក ដោយពិធិនេះដែរគ៏មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាបជាច្រើននាក់ផងដែរ។

មានប្រសាសន៏ក្នុងឪកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រុញដល់ក្រុមការងារទាំងអស់ ត្រូវប្រតិបត្តិការណ៏ចំពោះការងារដែលបានអនុវត្តកន្លងមក យើងធ្វើយ៉ាងណាឱ្យដល់គោលដៅនៃគម្រោងរបស់យើង ដោយរក្សាផែនការ និងការអនុវត្តការងារឲ្យបានល្អប្រសើរ យើងត្រូវជំរុញល្បឿនការងារឱ្យបានលឿនជាងមុន យើងត្រូវចុះទៅពិនិត្យមើលដល់ទីតាំង និងគោលដៅរបស់ប្រជាពលរដ្ឋជាក់ស្តែង និងច្បាស់លាស់មិនអាចធ្វេសប្រហែសបានឡើយ ដែលប្រជាពលរដ្ឋក្រីក្របានជួបប្រទះនៅវិបត្តិកូវីដ១៩ និងគ្រោះទឹកជំនន់។ ម្យ៉ាងវិញទៀត ចំពោះបញ្ហាដែលបានរកឃើញ និងលើកឡើងនេះជាឱកាសសម្រាប់ថ្ងៃក្រោយ ក្នុងការកែលម្អឱ្យបានល្អឡើងវិញព្រោះថាគម្រោងនេះ ជាគម្រោងមួយជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

ឯកឧត្តម មានប្រសាសន៏បន្តថា យើងត្រូវអនុវត្តការងារគម្រោងលាភនេះឱ្យបានពី៧០% ទៅ ៨០% ហើយត្រូវគិតថាគម្រោងទាំងនេះ ក៏ជាការងារដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ជាពិសេស គឺយើងជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីកាត់បន្ថយប្រជាពលរដ្ឋចេញពីបន្ទាត់ភាពក្រីក្រផងដែរ។ ដូច្នេះសមាសភាគពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានផលល្អប្រសើរទៅថ្ងៃអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្នុងបេសកកម្មវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោកនេះ យើងត្រូវតែចុះទៅត្រួតពិនិត្យទីតាំងលទ្ធផលអនុគម្រោង ដែលស្ថិតនៅក្នុងភូមិទទា ភូមិសំរោង និងភូមិត្រពាំងវែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងទីតាំងក្រុមហ៊ុន ង៉ោ ឈុត ដែលមានតម្លៃកិច្ចសន្យាចំនួន ២៦,០០០ ដុល្លា ក្នុងរយៈពេលនៃការអនុវត្តកិច្ចសន្យាសម្រាប់២ខែ ០៤ថ្ងៃ ដែលជាពេលវេលាចាប់ផ្តើមអនុវត្តកិច្ចសន្យា គឺចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយឡែក លទ្ធផលអនុគម្រោង សម្រាប់ការស្តារប្រឡាយដីប្រវែង២,១០០ ម៉ែត្រ និងសាងសង់លូមូលមានទ្វារទឹក៦ កន្លែង គម្រោងបានអនុវត្តចប់១០០%ហើយ ស្ថិតនៅក្នុងរយៈពេលធានា៦ ខែ ដែលប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួន៣ ភូមិក្នុងនោះរួមមាន៖ ភូមិទទា ប្រជាពលរដ្ឋសរុបចំនួន៩៣ គ្រួសារ ក្រ១ ចំនួន២១ គ្រួសារ និងក្រ២ ចំនួន៣១ គ្រួសារ ភូមិសំរោង ប្រជាពលរដ្ឋសរុបចំនួន១០៦ គ្រួសារ ក្រ១ ចំនួន៣១ គ្រួសារ ក្រ២ ចំនួន២១ គ្រួសារ ០ ភូមិត្រពាំងវែង ប្រជាពលរដ្ឋសរុបចំនួន៧២ គ្រួសារ ក្រ១ ចំនួន០៧ គ្រួសារ ក្រ២ ចំនួន១០ គ្រួសារផងដែរ៕

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.