Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យស្ថានភាពផ្លូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់នៅសៀមរាប

ដោយ Pothe Thun
03/11/2020
នៅក្នុង ​គ្រោះធម្មជាតិ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ គ្រោះមហន្ដរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យ និងសិក្សាស្វែងយល់ផ្លូវមួយចំនួននៅតាមជនបទ នៃខេត្ដសៀមរាប ដែលរងប៉ះពាល់ដល់ដោយសារទឹកជំនន់ ដើម្បីត្រៀមជួសជុលឡើងវិញ សម្រាប់បំរើផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងការប្រកប្រកបរបរកសិកម្ម ក៍ដូចជាដើម្បីអោយប្រជាពលរដ្ឋធ្វើចរាចរណ៍មានភាពងាយស្រួល។

ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា ការចុះពិនិត្យនេះ ធ្វើឡើងតាមអនុរសាស្ដ្ររបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា អោយមានការសិក្សាអោយបានច្បាស់លាស់សម្រាប់ផ្លូវថ្នល់នៅតាមជនបទ ដែលបានរងការខូចខាតដោយសារទឹកជំនន់កន្លងមក ដើម្បីត្រៀជួសជុលនិងស្ដារឡើងវិញ សម្រាប់បំរើអោយប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងដឹកជញ្ជូនដំណាំកសិកម្ម ខណៈដែលប្រជាពលរដ្ឋចាប់ផ្ដើមប្រមូលផលស្រូវវស្សាជាបណ្ដើរៗ។ ជាលទ្ធផល ក្រោយការចុះពិនិត្យ ក្រុមការងារបានរកឃើញផ្លូវតាមតំបន់មួយចំនួននៅក្នុងស្រុកអង្គរធំ ស្រុកអង្គរជុំ និងស្រុកពួក បានរងការខូចខាតខ្លាំងដោយសារទឹកជំនន់បានវាយលុកកន្លងមក។

ឯកឧត្ដម បញ្ជាក់ទៀតថា ផ្លូវទាំងអស់នេះជាផ្លូវយុទ្ធសាស្ដ្រសំខាន់ៗ ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវជួសជុលអោយទាន់ពេលវេលា។ ក្នុងនោះបើសិនផ្លូវថ្នល់មានការពិបាក ធ្វើអោយទំនិញស្រូវប្រជាកសិករ មានតម្លៃទាប ដែលធ្វើអោយប៉ះពាល់ដល់មុខរបរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ប៉ុន្ដែបើសិនស្ដារផ្លូវ យុទ្ធសាស្ដ្រសំខាន់ៗទាំងនោះអោយទាន់ពេលវេលា គឺនឹងធ្វើប្រជាកសិករមានក្ដីសង្ឃឹមទំនិញពួកគាត់ឡើងថ្លៃ។ ក្រៅពីផ្លូវដែលបានចុះពិនិត្យនេះ នៅមានផ្លូវមួយចំនួន រងកខារខូចខាត ប៉ុន្ដែមិនទាន់អាចជួសជុលបាននៅឡើយទេ ដោយសារទឹកមិនទាន់ស្រកនៅឡើយ។ ឯកឧត្តមក៏សូមអំពាវដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ ក្នុងការស្ដារផ្លូវថ្នល់នៅតាមជនបទនេះ ក្នុងនោះដែរ រាជរដ្ឋាភិបាលបានយល់ពីក្ដីទុកលំបាករបស់ប្រជាកសិករហើយ នឹងចាប់ផ្ដើមកែលំអរឡើងវិញ ក្រោយពីទឹកស្រកអស់ ព្រោះការជួសផ្លូវដែលមានទឹកជំនន់គ្មានគុណភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ចាក់ថា បើតាមលោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានខ្សែផ្លូវប្រវែងជាង៤រយគីឡូម៉ែត្រ(៤១៩,៥០០ម៉ែត្រ) បានរងផលប៉ះពាល់ដោយទឹកលិចលើផ្លូវ រួមមាន នៅស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកស្រីស្នំ ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុក អង្គរធំ។ដោយឡែក ផ្លូវដែលត្រូវជួសជុលបន្ទាន់និងចាំបាច់បំផុត មានចំនួន២១ខ្សែ ស្មើរនឹងជិត២០០គីឡូម៉ែត្រ(១៩៦,៨០០ម៉ែត្រ) ៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ក្រសួង​អភិវឌ្ឍន៍ជនបទទឹកជំនន់ផ្លូវខូច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប

ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន

ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន

ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក

ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.