Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ដោយ Pothe Thun
28/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គឺក្នុងមួយគ្រួសារទទួលបាន៖អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ ចានស្រាក់១ឈុត សាប៊ូ២ដុំ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១ដប ទឹកត្រី១ដប ទឹកបរិសុទ្ធ១យួរ ទឹកក្រូច១យួរ និងថវិកា១សែនរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម គុណ លីណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលថ្នាក់ដឹកនាំទាំងពីរតែងតែយកចិត្តទុកដាក់គិតគួរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។

ឯកឧត្តម បានប្រសាសន៍បន្តថា ចំពោះអំណោយមនុស្សធម៌ទាំងអស់នេះ វានឹងអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែលកំពុងរងគ្រោះនេះបាន បើទោះជាមិនច្រើនណាស់ណាក៏ដោយ។ ទន្ទឹមនេះដែរ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ក៏បានផ្ដាំផ្ញើដល់បងប្អូន សូមយកចិត្តទុក្ខដាក់ពីសុខភាពអនាម័យ ត្រូវបរិភោគអាហារដែលឆ្អិនល្អ ពិសាទឹកដាំពុះ ដើម្បីជៀសវាងកុំឆ្លងជំងឺអាសន្នរោគផ្សេងៗ និងសូមប្រុងប្រយ័ត្នក្មេងតូចៗកុំឱ្យលេងទឹកជំនន់ ឬទឹកភ្លៀងឱ្យសោះ ព្រោះវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។ ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេល មិនឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរ ឯកឧត្តម ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការាចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង គឿន វ៉េត ម៉ី សុខារិទ្ធ

Tags: ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.