Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

ដោយ Pothe Thun
28/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីដំណើរការអស់រយៈពេលមួយថ្ងៃពេញនៃសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីនដែលបានរៀបចំឡើងនៅខេត្តសៀមរាប អង្គសិក្ខាសាលា បានបិទបញ្ចប់នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ ក្រោមអធិបតិយភាពឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្នុងក្របខណ្ឌអាជ្ញាធរមីន។

ថ្លែងសំណេះសំណាល ក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីបុគ្គលិកអាជ្ញាធរមីន និងលទ្ធផលដែលអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន សម្រេចបាននាពេលកន្លងមក ក្នុងការដឹកនាំ និងរុញច្រានការងារវិស័យសកម្មភាពមីន ឲ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្អទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានថ្លែងនូវអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការដឹងគុណ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះវីរភាពដ៏អស្ចារ្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច គឺជាស្ថាបនិក ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ចាប់តាំងពីការប្រយុទ្ធប្រឆាំងទប់ស្កាត់ចលនាមិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពល វិលមកវិញ ការស្វែងរកសុខសន្តិភាពដោយខ្មែរនិងខ្មែរខ្លួនឯង តាមរយៈ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា១៩៩១) ជាពិសេសការបញ្ចប់សង្រ្គាមទាំងស្រុងនៅលើទឹកដីកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នៅចុងឆ្នាំ១៩៩៨។ ជាមួយនឹងលទ្ធផលនៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារបោសសម្អាតមីន ជាផ្នែកមួយយ៉ាងសំខាន់ចូលរួមដល់កិច្ចគាំពារសន្តិភាព។ បន្ថែមលើសពីនេះទៀត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដ៏សប្បុរសពីប្រទេសជាមិត្ត ម្ចាស់ជំនួយ និងដៃគូ លើវិស័យមីននៅកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រុញឲ្យមន្រ្តីបុគ្គលិកទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវ “បុព្វសិទ្ធិ តួនាទី និងការទទួលខុសត្រូវ” របស់ខ្លួន ដែលថ្នាក់ដឹកនាំ ឬស្ថាប័ន ប្រគល់ជូន ដែលគោលដៅ និងបេសកកម្មចម្បងរបស់មន្រ្តីរាជការ គឺត្រូវចូលរួមចំណែក និងបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា យើងទាំងអស់គ្នា មិនត្រូវភ្លេចទេថា បុព្វសិទ្ធិដែលថ្នាក់ដឹកនាំប្រគល់ជូន គឺបានផ្តល់ទៅឲ្យតួនាទីរបស់យើងប៉ុណ្ណោះ មិនមែនផ្តល់ឲ្យយើងនោះទេ។ បុព្វសិទ្ធិ ត្រូវផ្តល់ទៅឲ្យអ្នកមានតួនាទី ដើម្បីឲ្យពួកគេធ្វើការងារប្រកបដោយប្រសិទ្ធភាព និងធ្វើអ្វីដែលសំខាន់ពិតប្រាកដ។

ដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងសេចក្តីថ្លែងការបេសកកម្ម សម្រាប់វិស័យមីននៅកម្ពុជា ឲ្យទទួលបាននូវជោគជ័យបន្ថែមទៀត ក្នុងនាមសម្តេចតេជោប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានណែនាំនូវគោលការណ៍ចំនួន ១០ចំណុច នៃការងារចំពោះមុខ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ទាំងអស់ ដូចខាងក្រោម៖ ទី១.បន្តអនុវត្តឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ឈានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥។ ទី២.បន្តស្វែងរកការគាំទ្រ និងកិច្ចសហការជាមួយអង្គការ GICHD អង្គការ NPA ក៏ដូចជាអ្នកពាក់ព័ន្ធដ៏ទៃទៀតដើម្បីធានាឲ្យប្រព័ន្ធទិន្នន័យមីន មានលក្ខណៈពេញលេញ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការវិភាគនានា និងត្រូវរៀបចំសេចក្តីណែនាំដល់ប្រតិបត្តិករ ដោយបញ្ជាក់អំពីតម្រូវការចាំបាច់នូវការបញ្ជូនទិន្នន័យឲ្យទាន់ពេលវេលា និងធានាបាននូវគុណភាពនៃទិន្នន័យទាំងនោះ។ ទី៣.បន្តជំរុញ និងលើកកម្ពស់នូវការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ក៏ដូចជាកិច្ចការងារជួយសង្គ្រោះជនពិការដោយសារមីន ឲ្យបានខ្លាំងក្លាបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល, ទី៤បន្តអនុវត្តឲ្យបានជាប់លាប់នូវសារាចរណែនាំនានាដែលមានស្រាប់ ដូចជាសារាចរលេខ០៥ ស្តីពីការពង្រឹងការងារគ្រប់គ្រងវិស័យសកម្មភាពមីន និងសារាចរលេខ០៤ ស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យសកម្មភាពមីន។ ទី៥ ត្រូវរៀបចំផែនការសកម្មភាពវិស័យមីន រយៈពេល៣ឆ្នាំ ២០២១-២០២៣ ដើម្បីជម្រុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ២០១៨-២០២៥ បានសម្រេចជោគជ័យដូចការរំពឹងទុក។ ទី៦ ត្រូវបន្តខិតខំរិះរកវិធីសាស្រ្ត ដើម្បីពន្លឿនការងារជម្រុញឲ្យមានការចូលរួមរបស់កងយោធពលខេមរភូមិន្ទ ជាកម្លាំងអ្នកដោះមីនបន្ថែមលើការងារបោសសម្អាតមីនមនុស្សធម៌។ ទី៧ ត្រូវស្វែងរកកិច្ចសហការបន្ថែមទៀតជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីដោះស្រាយការងារបោសសម្អាតមីនតាមព្រំដែនអោយបានឆាប់រហ័ស។ ទី៨ ត្រូវស្វែងរកការគាំទ្រទាំងថវិកានិងបច្ចេកទេសពីម្ចាស់ជំនួយនានា ដើម្បីអនុវត្តឲ្យបានជោគជ័យលើគម្រោងផ្ទៀងផ្ទាត់ទិន្នន័យ និងការស្រាវជ្រាវឡើងវិញ (Data Verification and Resurvey)។ ទី៩ ត្រូវជម្រុញការបង្កើតបណ្ណាល័យនៅអាជ្ញាធរមីនឲ្យបានឆាប់រួចរាល់ ដើម្បីដាក់ឲ្យមន្ត្រី បុគ្គលិកបានសិក្សា និងទទួលបានចំណេះដឹងទូលំទូលាយបន្ថែមទៀត លើវិស័យសកម្មភាពមីន និងទី១០ ត្រូវរៀបចំឲ្យមានជាសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាល ដើម្បីផ្តល់ភាពងាយស្រួលដល់ការបំពេញការងារប្រចាំថ្ងៃ។

អត្ថបទ និង រូបភាព៖ យូ វង្ស   ធន់ ពូថេ

Tags: វិស័យមីននៅកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.