Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

ដោយ Pothe Thun
21/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកក្រឡាញ់ បានជំរុញឲ្យពលរដ្ឋជាម្ចាស់ដីទាំងអស់ សូមចូលរួមសហការឲ្យបានល្អជាមួយនឹងមន្ត្រីជំនាញសុរិយោដី ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការងារចុះបញ្ជីដីធ្លីនេះ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា ដើម្បីសំរេចទៅដល់ការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ គឺមានការងារច្រើនដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយនឹងមន្ត្រីជំនាញ ដើម្បីធ្វើការវាស់វែងក្បាលដី ដោយមានការឯកភាពព្រំរវាងអ្នកជាប់ព្រំ។ នៅក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ដីនឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល ហើយមិនត្រឹមតែប៉ុណ្ណោះទេបណ្ណ័កម្មសិទ្ធិ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុក ក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងឃុំសំបួរអោយបានដឹងគ្រប់ៗគ្នា និងផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ។

បើតាមលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ។ ការការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានគោលបំណងធ្វើការចុះបញ្ជីលើអចលនវត្ថុទាំងអស់គឺទាំងដីរដ្ឋ និងដីឯកជនអោយបានច្បាស់លាស់ដោយធ្វើការផ្ទេរសិទ្ធិលើ ទ្រព្យទាំងនោះជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លីសំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីធានានូវទំនុកចិត្ត និងប្រសិទ្ធិភាពនៃទីផ្សារដីធ្លី។ ក្នុងន័យនេះលោកសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោល ព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យឈានចូលមកដល់៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.