Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាបជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week

ដោយ Pothe Thun
20/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាបជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week នៅលើទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលខេត្ត បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងនាមជាម្ចាស់ផ្ទះ ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើយ៉ាងណាឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។

សូមជម្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការសប្បុរសធម៌ហ្វិចឆឺរ៉ាល់ រួមនឹងក្រុមហ៊ុនមួយចំនួន នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ដែលប្រមូលផ្តុំម៉ូតូល្បីៗនៅជុំវិញតំបន់អាស៊ាន និងក្នុងប្រទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤តទៅ នៅក្នុងបរិវេណអាកាសយានដ្ឋានចាស់ខេត្តសៀមរាប ដោយក្នុងព្រឹត្តិការណ៍នោះនឹងមានកម្មវិធីជាច្រើនទៀតដូចជា៖ ការប្រកួតកីឡាគុនខ្មែរ ការប្រគុំតន្ត្រី ស្តង់អាហារ និងកម្មវិធីផ្សេងៗជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា កន្លងមកខេត្តសៀមរាប ធ្លាប់បានរៀបចំកម្មវិធីតូចធំជាច្រើន តែនេះជាលើទី១ ហើយសម្រាប់ខេត្តសៀមរាប ដែលមានការរៀបចំព្រឹត្តិការណ៍នេះឡើង ប៉ុន្តែលោកបានបង្ហាញក្ដីជឿជាក់ថា អ្នកពាក់ព័ន្ធនឹងសហការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ សម្រាប់ជាមុខមាត់កម្ពុជា ជាពិសេសខេត្តសៀមរាប ទឹកដីអង្គរ។ តែក្នុងនោះលោកបានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ Siemreap Bike Week នាពេលខាងមុខនេះ ក៏ជាឱកាសដ៏ល្អក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ ដូចនេះអ្នកពាក់ព័ន្ធទាំងត្រូវចូលរួមផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយ ស្របទៅនឹងយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជារួមចំណែកជំរុញប្រសិទ្ធភាព នៃការអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ទៀតផង។

ឯកឧត្ដម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តដែលមានសក្កានុពលទេសចរណ៍ដ៏ខ្លាំងក្លាបំផុតក្នុងប្រទេសកម្ពុជា ដូច្នេះព្រឹត្តិការណ៍នេះ វាក៏ជាឱកាសបង្កើននូវការទាក់ទាញចំពោះភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានមកទស្សនាខេត្តសៀមរាប ដែលសំបូរទៅដោយសម្បត្តិវប្បធម៌នេះ ឲ្យកាន់តែកើនឡើងបន្ថែមទៀត។ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានបំណងចូលរួមដាក់លក់នូវផលិតផលបែបប្រពៃណីខ្មែរយើង អាចចូលរួមយកមកដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះបាន ដែលនេះជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយពីផលិតផលរបស់ប្រទេសយើងទៅកាន់ពិភពលោកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ហេង វ៉ាន្នី, ហាំ ម៉េងហួត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Siem Reap Bike Week
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេ៣ខ្សែ ក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ៣ខ្សែ ក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.