Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
16/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ
528
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.៧៣៣ប័ណ្ណ ក្នុងភូមិចំនួន៥ រួមមានភូមិកំពង់តាយ៉ង ភូមិតាទក ភូមិគោកដូង និងភូមិចំបក់ហែ នៃឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រគល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

បើតាមលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា ប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុដែលបានចែកជូននាពេលនេះមានចំនួន ៦.៧៣៣ប័ណ្ណប៉ុណ្ណោះ នៃក្បាលដីសរុប ៨.៣៤៧ក្បាលដី គឺនៅសល់ ១.៦១៤ទៀតដែលមិនទាន់បានចេញប័ណ្ណ ដោយសារតែក្បាលដីមួយចំនួនផ្សេងទៀតនៅមានបញ្ហាស្មុគស្មាញមិនទាន់បានដោះស្រាយបាន។ ចំពោះការចែកប័ណ្ណនេះមានរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី១៦-៣១ ខែឧសភា ឆ្នាំ២០២៤។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខកខានមកទទួល បងប្អូនអាចទៅទទួលយកប័ណ្ណនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលស្ថិតនៅក្នុងបរិវេណនៃមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងការងារផ្នែកច្បាប់ ឬការងារទិញលក់ និងការផ្ទេរកម្មសិទ្ធិជាដើម។ ដូចនេះសូមបងប្អូនយកប័ណ្ណនេះតុកឲ្យដោយប្រុងប្រយ័ត្ន ប្រើប្រាស់ប្រកបដោយការគិតគូរ និងពិចារណាឱ្យបានហ្មត់ចត់ ជាពិសេសការប្រើទៅលើការកម្ចីនានា។

លោកអភិបាលរងខេត្តបន្តថា ថ្វីត្បិតតែនៅមានសេសសល់ក្បាលដីដែលមិនទាន់ចេញបណ្ណកម្មសិទ្ធិនាពេលនេះក៏ពិតមែន តែលោកអភិបាលរងខេត្ត បានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការជម្រុញ និងពន្លឿនកិច្ចការងារនេះ ដោយបានសុំអាជ្ញាធរពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលបានបណ្ណសម្គាល់កម្មសិទ្ធិគ្រប់ៗគ្នានាពេលខាងមុខ តាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព៖ លោក ហេង វ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

យុវជនមកពីគ្រួសារក្រីក្រទទួលបានអាហាររូបករណ៍សិក្សាជំនាញពីរាជរដ្ឋាភិបាល ជឿជាក់ថាពួកគាត់នឹងទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា

ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់

ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបខ្មៅងងឹតដែលធ្លាប់មាននៅកម្ពុជាត្រលប់មកវិញ

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបខ្មៅងងឹតដែលធ្លាប់មាននៅកម្ពុជាត្រលប់មកវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.