Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

ដោយ Pothe Thun
07/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤នេះ។

លោក នីម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជំរុញឱ្យដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងទទូលបានជោគជ័យ ស្ថិតក្នុងយោបរិយាកាសសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈល្អ គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ ក្នុងនោះលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធខប) ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈអភិបាលរាជធានីខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្នុងការចាត់ចែងរៀបចំកងកម្លាំងមានសមត្ថកិច្ចដែលមានមូលដ្ឋានឈរជើងនៅតាមរាជធានីខេត្ត ឱ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញា និងគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤ ខាងមុខនេះ។

លោក នីម វ៉ាន់សំ បន្តថា គធខប ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកងកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ឬ មានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗទៀត ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោត។ ស្នើសុំកិច្ចសហការពីគណៈអភិបាលរាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ម្តងក្នុងមួយសប្តាហ៍ និងអាចកោះប្រជុំតាមការចាំបាច់ក្នុងគោលបំណងពិភាក្សា លើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ នានាដែលកើតមានឡើង និងត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក ចឹក គឹមជុន បានបញ្ជាក់ថា ការរៀបចំការបោះឆ្នោត មិនថាតែការបោះឆ្នោតសកល ឬអសកល នៅក្នុងខេត្ដសៀមរាប ទទួលបានជោគជ័យប្រកបដោយបរិយាកាសល្អប្រសើរ មានសន្ដិសុខ មានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ពីមួយអាណត្ដិទៅមួយណត្ដិ ខណៈដែលប្រទេសជាតិមានសុខសន្ដិភាពពេញលេញ។ ដើម្បីឱ្យដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤ ទទួលបានជោគជ័យបន្ថែមទៀត អ្នកពាក់ព័ន្ធត្រូវយកចិត្ដទុកដាក់តាមការណែនាំពីគជប ឱ្យបានខ្ជាប់ខ្ជួននឹងម៉ឺងម៉ាត់បំផុត៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មការរៀបចំការបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ ទូទាំងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ ទូទាំងខេត្តសៀមរាប

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.