Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរការងារខេត្តសៀមរាប ប្រារព្ភខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ដោយ Pothe Thun
03/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរការងារខេត្តសៀមរាប ប្រារព្ភខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានប្រារព្ភខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដើម្បីជាការលើកកម្ពស់សិទ្ធិសេរីភាពលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មានប្រសាសន៍ ការប្រារព្ភទិវាពលកម្មអន្តរជាតិ ១ឧសភា នាឆ្នាំនេះ ក្នុងគោលបំណងដើម្បីរំលឹក និងឧទ្ទិសដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនីដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវានេះដែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មករនិយោជិត ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺដើម្បីពង្រឹងរក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករនិយោជិត ជាមួយនិយោជក និងរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពការងារ និងសន្តិសុខការងារនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី បានយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសការលើកកម្ពស់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ។ ស្ថិតនៅក្នុងជំហរដ៏ម៉ឺងម៉ាត់ និងឥតងាករេ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល រាជរដ្ឋាភិបាលបានបង្កើតនូវបរិស្ថានអំណោយផល និងលក្ខខណ្ឌចាំបាច់ជាច្រើនដែលបាននាំកម្ពុជាបោះជំហានទៅមុខ ប្រកបដោយក្តីសង្ឃឹម និងជំនឿទុកចិត្តយ៉ាងមុតមាំ នៅលើមាគ៌ានៃការដឹកនាំ ការកែទម្រង់ និងការអភិវឌ្ឍស្របគ្នាជាមួយនឹងគោលបំណងឧត្តមគតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈស្របតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។

ដើម្បីឆ្លើយតបទៅនឹងស្មារតីថ្ងៃទី ១ឧសភា ខួបលើកទី១៣៨ លោកស្រីអភិបាលរងខេត្ត បានអំពាវនាវដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងរក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុងរវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញឱ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមហ៊ុន ព្រមទាំងសង្គមទាំងមូល។ ត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ក្នុងការបង្កើនសកម្មភាពការងារបច្ចេកទេសវិជ្ជាជីវៈ ដើម្បីការរីកចម្រើន និងមានអនាគតរឹងមាំភ្លឺស្វាង។ ជាមួយនោះត្រូវខិតខំអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីរក្សាស្ថេរភាព របស់សហគ្រាសគ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត និងខិតខំពង្រឹងភាពសុខដុមនីយកម្មរវាងនិយោជក និងកម្មករនិយោជិត ដែលជាភាគីដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកស្រីក៏បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាសអាជីវកម្ម ក៏ដូចជាកម្មករនិយោជិត និយោជកទាំងអស់ ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីការងារនៃព្រះរាជជាណាចក្រកម្ពុជា ព្រមទាំងការអនុវត្ត អនុលោមតាមស្តង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មមានគុណភាព និងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក មុី សុខារិទ្ធ, លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវា​ពលកម្ម​អន្តរជាតិ​មន្ទីរការងារខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច

មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច

ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ

ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញដល់អ្នកពាក់ព័ន្ធត្រូវតាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញដល់អ្នកពាក់ព័ន្ធត្រូវតាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.