Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កង់១.០១៨គ្រឿង ជាអំណោយរបស់អង្គការមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សក្រីក្រមកពីបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្ដសៀមរាប

ដោយ Pothe Thun
24/02/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កង់ចំនួន ១.០១៨គ្រឿង ជាអំណោយរបស់អង្គការនានាមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សមានជីវភាពខ្វះខាតមកពីតាមបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្តសៀមរាប តាមរយៈអង្គការសុបិន្ដសហគមន៍កម្ពុជា ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរទៅសាលា លើកទឹកចិត្ដឱ្យពួកគាត់បន្ដខិតខំរៀនសូត្រ ដែលពិធីប្រគល់នេះ ធ្វើឡើងនៅសាលាគរុកោសល និងវិក្រឹតការខេត្ត ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។

លោកស្រី ជេនណី លីប៉ា ប្រធានអង្គការសុបិន្ដកម្ពុជា បានឱ្យដឹងថា កង់ទាំង១.០១៨គ្រឿងនេះ បានពីការចូលរួមរបស់អង្គការអន្ដរជាតិផ្សេងៗដូចជា ឡូតារីក្លឹបសិនតូសា សាំងហ្គាពួជាដើម ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ កន្លងមកពួកគាត់ក៏បានផ្ដល់ជាអណ្ដូងទឹកដល់ប្រជាពលរដ្ឋ ជាពិសេសកម្មវិធីបណ្ដុះបណ្ដាលផ្នែកវិស័យអប់រំផងដែរ។ ក្នុងនាមម្ចាស់ជំនួយ លោកស្រីបានសម្ដែងនូវក្ដីរីករាយ នៅពេលដែលសិស្សានុសិស្សដែលមានជីវភាព មានមធ្យោបាយសម្រាប់ធ្វើដំណើរទៅសាលារៀន ហើយសង្ឃឹមថាមធ្យោធ្វើដំណើរនេះ នឹងធ្វើឱ្យប្អូនងាយស្រួលក្នុងការទៅសិក្សារៀនសូត្រ ព្រោះមានតែការសិក្សាទេ ដែលជួយឱ្យកុមារមានអនាគតល្អ បានចូលរួមបម្រើសង្គមជាតិ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរកគ្រប់មធ្យោបាយ កែទម្រង់វិស័យអប់រំ ដើម្បីធានាឱ្យការកសាងនឹងអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមបែបផែនផលិតកម្មទំនើប និងដំណាក់កាល នៃការរីកចម្រើនរបស់ពិភពលោក។ ជាមួយគ្នានោះ ការចូលរួមគាំទ្រពីអង្គការដៃគូអភិវឌ្ឍនានា ដូចជាផ្តល់កម្មវិធីអាហារពេលព្រឹក អាហារូបករណ៍ មធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ពិតជាបានជួយឱ្យពួកគាត់មានលទ្ធភាពបានចូលរៀនគ្រប់ៗគ្នា កាត់បន្ថយអត្រារបោះបង់ការសិក្សា ជួយសម្រាលបន្ទុកក្នុងគ្រួសារ ក៏ដូចជាបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធានាបាននូវគោលការណ៍សមភាព និងសមធម៌ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ថា តាមរយៈការចែកកង់ដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ ពិតជាបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការជំរុញកុមារឱ្យចូលសាលារៀន ផ្តល់ឱកាសដល់សិស្សានុសិស្សដែលកំពុងជួបការលំបាកមានលទ្ធភាពក្នុងការចូលរៀន។ លោកស្រីក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានផ្តល់កង់ និងរៀបចំឱ្យមានពិធីចែកកង់ដល់សិស្សានុសិស្សនាពេលនេះ និងសូមស្នើឱ្យឱ្យប្អូនៗ ត្រូវខិតខំសិក្សារៀនសូត្រ និងថែរក្សាកង់នេះឱ្យបានល្អ ជាប្រយោជន៍ដល់ការសិក្សារបស់ប្អូន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយមគ្គុទេ្ទសក៍ទេសចរណ៍ប្រមាណ ២០០នាក់ នៅក្នុងខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយមគ្គុទេ្ទសក៍ទេសចរណ៍ប្រមាណ ២០០នាក់ នៅក្នុងខេត្តសៀមរាប

កម្ពុជា-កូរ៉េ រៀបចំពិព័រណ៍សិល្បៈរួមគ្នា ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព នៅខេត្តសៀមរាប

កម្ពុជា-កូរ៉េ រៀបចំពិព័រណ៍សិល្បៈរួមគ្នា ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព នៅខេត្តសៀមរាប

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.