Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាគារសិក្សាមួយខ្នងស្មើនឹង១២បន្ទប់ ក្នុងអនុវិទ្យាល័យក្របីរៀល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
28/02/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាគារសិក្សាមួយខ្នងស្មើនឹង១២បន្ទប់ ក្នុងអនុវិទ្យាល័យក្របីរៀល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១២បន្ទប់ ក្នុងអនុវិទ្យាល័យក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ជាអំណោយរបស់សប្បុរសជនក្រៅ និងក្នុងប្រទេស ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ឆង់ គឹមឆង់ ប្រធានតំបន់សមាគមឡាយអិនក្លិប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សេក សិត នាយកអនុវិទ្យាល័យក្របីរៀល បានឱ្យដឹងថា អគារសិក្សានេះសាងសង់ឡើងតាមស្តង់ដារ បទដ្ឋានបច្ចេកទេសត្រឹមត្រូវ មានប្រព័ន្ធទឹក ភ្លើង បង្គន់អនាម័យគ្រប់ជាន់ កង្ហារគ្រប់បន្ទប់ ដំបូលប្រក់ក្បឿង និងការពារកម្ដៅដោយស្នោតាន់ និងពិដានខាងក្រោម ជាជំនួយរបស់សមាគមឡាយអិនក្លឹប (Lion Club) សាធារណរដ្ឋកូរ៉េ និងប្រជាពលរដ្ឋក្នុងសង្កាត់ក្របីរៀល និងសប្បុរសជននានា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឆង់ គឹមឆង់ ប្រធានតំបន់សមាគមឡាយអិនក្លិប បានបញ្ជាក់ថា ចំណងមិត្តភាពដ៏រឹងមាំរបស់កូរ៉េ-កម្ពុជា មានទំនាក់ទំនងគ្នាជាង៧០ឆ្នាំមកហើយ។ ចំពោះការផ្ដល់អាគារសិក្សានេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាមួយនេះលោកនឹងបន្តជួយជំរុញកិច្ចសហការជាមួយសាលាឱ្យមានការអភិវឌ្ឍបន្តទៀត ដើម្បីឱ្យសាលាមួយនេះ ក្លាយជាសាលាគំរូក្នុងសហគមន៍ ក៏ដូចជាលើកទឹកចិត្ដឱ្យកុមារចង់ទៅសាលារៀន ព្រោះកុមារនេះហើយជាទំពាំងស្នងឬស្សី ជាសសរទ្រូងនៃប្រទេសជាតិ។

ឯកឧត្ដម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា សកម្មភាពរបស់សមាគមឡាយក្លឹប បានចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្ពោះទៅសម្រេចបាននូវគន្លឹះជាអាទិភាពទាំង៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាព័ត៌មាន សំដៅឱ្យប្រទេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ឯកឧត្ដម បានជំរុញដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រោយទទួលបានអាគារសិក្សា១ខ្នងនេះ ត្រូវចូលរួមថែរក្សាសមិទ្ធផល់ទាំងនេះឱ្យបានគង់វង្ស យូរអង្វែង និងរៀបចំបរិស្ថានឱ្យបានស្អាត ដើម្បីឱ្យសិស្សានុសិស្សអាចសិក្សាប្រកបដោយផាសុខភាព៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
CMACរៀបចំពិធីបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ជាង៣០០នាក់

CMACរៀបចំពិធីបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ជាង៣០០នាក់

នៅឆ្នាំ២០២៥ ស៊ីម៉ាក់នៅតែបន្តសកម្មភាពពេញទំហឹងជាមួយគម្រោងផែនការចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

នៅឆ្នាំ២០២៥ ស៊ីម៉ាក់នៅតែបន្តសកម្មភាពពេញទំហឹងជាមួយគម្រោងផែនការចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.