Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

CMACរៀបចំពិធីបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ជាង៣០០នាក់

ដោយ Pothe Thun
03/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
CMACរៀបចំពិធីបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ជាង៣០០នាក់
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ យោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ ដែលជាអតីតមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជាង៣០០នាក់ ត្រូវបានអង្គភាពស៊ីម៉ាក់រៀបចំបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារដែលបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំ២០២២កន្លងទៅ ដើម្បីលើកទឹកចិត្ដ និងឱ្យពួកគាត់យកទៅផ្គត់ផ្គង់ជីវភាព ពិធីនេះ រៀបចំឡើងនៅសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្រ្តីចូលនិវត្តន៍ដែលទទួលបានរបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារនាឱកាសនេះ សូមប្រើប្រាស់ថវិកាឱ្យត្រូវគោលដៅ និងបង្កើតមុខរបរសមរម្យណាមួយ ដើម្បីបន្តផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរក្រោយពីបញ្ចប់បេសកកម្មជាមួយអង្គភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ដថា ការឧបត្ថម្ភប្រាក់អតីតភាពការងារនេះ គឺដោយមានការយកកចិត្ដទុកដាក់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលដឹងគុណបំណាច់របស់យោធិន ដែលបានខិតខំបំរើបជាតិមាតុភូមិនាពេលកន្លងមក។ ក្នុងដំណាក់កាលទី១នេះ អនុគណៈកម្មការបើកប្រាក់ឧបត្ថម្ភគោលនយោបាយក្រសួងការពារជាតិបើកជូនរបបប្រាក់ឧបត្ថម្ភនេះជូនយោធិនសោធននិវត្តន៍បានចំនួនមួយលើករួចមកហើយមានចំនួន៤៧នាក់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលភ្នំពេញ ដោយឡែកសម្រាប់វគ្គទី២នៅថ្ងៃនេះមានចំនួន៣០៦បន្ថែមទៀត លើចំនួនសរុប ៣៥៣នាក់សម្រាប់វគ្គទី៥។

នៅក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្ដរស័កកងយោធពលខេមរភូមិន្ទបានកោតសរសើរមន្រ្តីអង្គភាពស៊ីម៉ាក់ដែលបានពុះពារលះបង់កម្លាំងកាយចិត្តក្នុងការបោសសម្អាតមីន និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ និងបានស្ងើចសរសើរដល់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ដែលបានឈ្មូសឈ្មុលក្នុងការរៀបចំដាក់បញ្ចូលមន្រ្តីស៊ីម៉ាកចូលនិវត្តន៍ ដើម្បីទទួលបានរបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារនាឱកាសនេះ។

ក្រោយពីបញ្ចប់កម្មវិធីសំណេះសំណាលក្នុងពិធីរួចមក ឯកឧត្តម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន និងថ្នាក់ដឹកនាំក្រុមការងារក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តមប្រតិភូ ហេង រតនា បានអញ្ជើញទស្សនាការដាក់តាំងបង្ហាញសមិទ្ធផលនៃអគារស៊ីម៉ាក់នៅក្នុងសារមន្ទីរតេជោសន្តិភាព ។


អត្ថបទ៖លោក ឈិត សាវី
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Tags: CMAC
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅឆ្នាំ២០២៥ ស៊ីម៉ាក់នៅតែបន្តសកម្មភាពពេញទំហឹងជាមួយគម្រោងផែនការចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

នៅឆ្នាំ២០២៥ ស៊ីម៉ាក់នៅតែបន្តសកម្មភាពពេញទំហឹងជាមួយគម្រោងផែនការចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.