Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
03/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប អំពីកិច្ចសហប្រតិបត្តការ សម្រុះសម្រួល ផ្សះផ្សាវិវាទ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន ប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផងដែរ។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថាដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល លើកកម្ពស់សិទ្ធទទួលបានយុត្តិធម៏ ដល់បុគ្គលគ្រប់រូបនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើងរដ្ឋបាលខេត្តសៀមរាបបានយកចិត្តទុកដាក់ និងបានរៀបចំយន្តការដោះស្រាយសំណូមពរ ការតវ៉ា ព្រមទាំងវិវាទដីធ្លី និងវិវាទមិនមែនដីធ្លីក្នុងភូមិសាស្រ្តខេត្តសៀមរាប ឲ្យប្រើប្រាស់យន្តការគណៈកម្មាធិការដោះស្រាយទំនាស់ ឃុំ-សង្កាត់ យន្តការគណៈកម្មាធិការសុរិយោដី ក្រុង ស្រុក ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន យន្តការគណៈកម្មាធិការរដ្ឋបាល ដែលមានតួនាទីដោះស្រាយវិវាទដីធ្លីកើតឡើងក្នុងអំឡុងពេលចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធ និងគណៈកម្មាធិការសុរិយោដីខេត្ត ដែលមានតួនាទីដោះស្រាយវិវាទក្រៅតំបន់វិនិច្ឆ័យ និងក្រុមការងារស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម ប្រាក់ សោភ័ណ បន្ថែមថាតាមរយៈការចុះអនុស្សរណៈថ្ងៃនេះជាយន្តការមួយទៀតដើម្បីបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងខេត្តសៀមរាប និងចូលរួមអនុវត្តតាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប។

ជាមួយគ្នានេះដែរ ឯកឧត្តម ជិន ម៉ាលីន ប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បញ្ជាក់ថាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តសៀមរាប នឹងទទួលបានការគាំទ្រលើ ៣ ចំណុចសំខាន់ពី អ.ដ.ក. គឺ ទី១-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត, ទី២- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រី នៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី៣-ធ្វើកិច្ចសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជូនសំណុំរឿងវិវាទទៅ អ.ដ.ក. ដើម្បីធ្វើការដោះស្រាយ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បន្ថែមថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ដែលជាទូទៅប្រជាពលរដ្ឋតែងប្រើយន្តការរដ្ឋបាល ដោយប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគាត់ ។ ហើយតាមរយៈយន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដែលមានលក្ខណៈគិតយុត្ត តាមរយៈ ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី៕

អត្ថបទ និងរូបភាព៖ លោកធន់ ពូថេ
កែសម្រួល ៖ លោក ហាំ ម៉េងហួត

Tags: ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប រៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា អបអរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីលើវិថីអ្នកជំនួញសម័យAI

សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប រៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា អបអរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីលើវិថីអ្នកជំនួញសម័យAI

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកពិនិត្យតាមដានលើករណីដែលមានមន្ត្រីទារថ្លៃសេវាធ្វើអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកពិនិត្យតាមដានលើករណីដែលមានមន្ត្រីទារថ្លៃសេវាធ្វើអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.